ខេត្ត Kien Giang ត្រូវអនុវត្តល្អនូវការងារខ័ណ្ឌព្រំសីមាបោះបង្គោលជាមួយកម្ពុជា

(VOVworld) - ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម មានខ្សែព្រំដែនគោកជិត
៥៦,៨គីឡូម៉ែត្រ ជាប់នឹងប្រទេសមិត្តកម្ពុជា។ស្ថានភាពសន្តិ សុខសណ្ដាប់ធ្នាប់នៅ
តំបន់ព្រំដែននេះនាពេលកន្លងទៅត្រូវបានរក្សារឹងមាំ ស្ថិរភាព រួមចំណែកពូនជ្រំ
ប្រពៃណីសាមគ្គីភាពរវាងប្រជាជាតិទាំង២វៀតណាមនិងកម្ពុជាឲ្យកាន់តែល្អប្រ
សើរពី១ថ្ងៃទៅ១ថ្ងៃ។តាមនោះ ការងារខ័ណ្ឌព្រំសីមា បោះបង្គោលព្រំដែនរវាង ប្រទេសទាំង២ក៏បានងាយដំណើរការជាងដែរ។គិតរហូតមកដល់ពេលនេះ ខេត្ត
 Kien Giang បានសំរេចការបោះបង្គោលព្រំដែនចំនួន២២ក្នុងចំណោមបង្គោលព្រំ
ដែន២៨បង្គោល។ ស្ដីពីស្ថានភាពទាក់ទាញទុនវិនិយោគដោយផ្ទាល់ពីបរទេស
ការប្រើប្រាស់ទុន ODA នា បច្ចុប្បន្ន នៅខេត្ត Kien Giang មានគំរោងការណ៍ FDI
ចំនួន៣៥គំរោងរបស់វិនិយោគិនមកពី ប្រទេស តំបន់ដែនដីចំនួន១៧ ដោយមាន
ទុនចុះបញ្ជីសរុបជាង១,៣ពាន់លានដុល្លា អាមេរិក។
ខេត្ត Kien Giang ត្រូវអនុវត្តល្អនូវការងារខ័ណ្ឌព្រំសីមាបោះបង្គោលជាមួយកម្ពុជា - ảnh 1
ឧបនាយករដ្ឋមន្រ្តី Pham Binh Minh ថ្លែងមតិបញ្ជាណែនាំក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang (រូបថត៖ VGP)

ថ្លែងមតិបញ្ជាណែនាំនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang អំពីស្ថាន
ភាពទាក់ទាញប្រភពទុនវិនិយោគពីបរទេស ការប្រើប្រាស់ទុន​ODA និងស្ថានភាព
គ្រប់គ្រងព្រំដែនវៀតណាម-កម្ពុជា នាថ្ងៃទី១៥ មេសា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ
មន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអបអរសាទរថ្នាក់ ដឹកនាំ
ខេត្ត Kien Giang ដោយបានបញ្ជាណែនាំអនុវត្តល្អនូវការខ័ណ្ឌព្រំសីមានិងបោះ
បង្គោលព្រំដែនវៀតណាម-កម្ពុជា ឆ្ពោះទៅការសម្រេចការបោះបង្គោលនៅព្រំ
ដែនគោក នៅតំបន់និរតីទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ