ខេត្ត Kien Giang ប្រមូលបានជិត ២ ពាន់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីនៅសមរភូមិកម្ពុជា
(VOVWORLD) - ចាប់តាំងពីឆ្នាំ ២០០១ ទល់នឹងបច្ចុប្បន្ននេះ ខេត្ត Kien Giang បានអនុវត្តការប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមជិត ២.០០០ អដ្ឋិធាតុ ដែលជាកម្មាភិបាល យុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាម ត្រូវពលីកម្មក្នុងអំឡុងពេលសង្គ្រាមនៅសមរភូមិកម្ពុជា ដើម្បីបញ្ចូនមកមាតុប្រទេស រៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបញ្ចុះ នៅឈាបនដ្ឋានយុទ្ធជនពលីនៃស្រុក Hon Dat និងឈាបនដ្ឋានមួយចំនួនទៀតក្នុងខេត្តផងដែរ។
បញ្ជាការដ្ឋានខេត្ត Kien Giang ទទួលភារកិច្ច បញ្ជាណែនាំឲ្យក្រុម K92 ម្ចាស់ការរួមសហការជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជា ដើម្បីរៀបចំការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី នៅលើខេត្តចំនួនបួន រួមមានខេត្ដ កំពត់ ខេត្តកែប ក្រុងព្រះសីហនុនិងកោះកុងនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងរដូវប្រាំងឆ្នាំ ២០១៩ ខេត្ត Kien Giang បានខិតខំប្រមូលផ្តុំនូវអដ្ឋិធាតុរបស់យុទ្ធជនចំនួន ៥០ អដ្ឋិធាតុ នៅលើទឹកដីនៃខេត្តចំនួន៤ ដូចជា ខេត្ត កំពត់ ខេត្ត កែប ព្រះសីហនុនិងកោះកុងនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕