ខេត្ត​ Kien Giang រៀប​ចំ​ការប្រណាំងទូក ង​ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី

(VOVWORLD) - នៅថ្ងៃទី ៨ ខែមេសា នៅព្រែកជីក Chac Kha (ឃុំ Minh Hoa) គណៈកម្មាធិការប្រជាជនស្រុក Chau Thanh (ខេត្ត Kien Giang) បានរៀបចំការប្រណាំងទូកង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៣ (១៤-១៦ ខែមេសា)។ 
ខេត្ត​ Kien Giang រៀប​ចំ​ការប្រណាំងទូក ង​ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី - ảnh 1ក្រុមដែលចូលរួមការប្រណាំងទូក ង ។ (រូបថត៖ Le Sen/TTXVN)

លោក Tan Thanh Huy អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Chau Thanh បានឲ្យដឹងថា សកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានរួមចំណែកលើកតម្កើង និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនរួមជាតិខ្មែរណាមបូ ក្នុងខឿនវប្បធម៌បង្រួបបង្រួម ចម្រុះរបស់សហគមន៍បណ្តាជនជាតិនៅវៀតណាម។

នាថ្ងៃនេះដែរ សមាគមកាកបាទក្រហមខេត្ត Kien Giang បានរៀបចំក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតទៅពិនិត្យជំងឺ ផ្តល់ថ្នាំពេទ្យ កាត់សក់ដោយឥតគិតថ្លៃ  ជូនអំណោយដល់ក្រុមគ្រួសារក្រីក្រ និងរៀបចំពិធីជប់លៀងបួសជូនប្រជាជននៅឃុំ Minh Hoa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ