ខេត្ត Lai Chau រៀបចំពិធីជួបជុំជាមួយសាក្សីប្រវត្តិសាស្ត្រក្នុងការប្រយុទ្ធការពារ ព្រំដែនឆ្នាំ១៩៧៩

(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែកុម្ភៈ នៅទីក្រុង Lai Chau គណៈ កម្មការទំនាក់ទំនង អតីតយុទ្ធជនការពារព្រំដែនទីក្រុង Lai Chau បានរៀបចំពិធីជួបជុំជាមួយសាក្សី ប្រវត្តិសាស្ត្រក៏ដូចជាមនុស្សដែលបានចូលរួមដោយផ្ទាល់ក្នុងការប្រយុទ្ធការពារ មាតុភូមិនៅតាមខ្សែព្រំដែន Phong Tho ខេត្ត Lai Chau កាលពីឆ្នាំ១៩៧៩។
ខេត្ត Lai Chau រៀបចំពិធីជួបជុំជាមួយសាក្សីប្រវត្តិសាស្ត្រក្នុងការប្រយុទ្ធការពារ ព្រំដែនឆ្នាំ១៩៧៩ - ảnh 1 បណ្ដាអតីតយុទ្ធជនរំលឹកឡើងវិញនូវការប្រយុទ្ធការពារព្រំដែននាឆ្នាំ១៩៧៩ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ បណ្ដាសាក្សីបានរំលឹកឡើងវិញនូវប្រពៃណីប្រវត្តិសាស្ត្រដ៏ អង់អាចក្លាហានរបស់កងទ័ពនិងប្រជាជន Lai Chau ក្នុងរយៈពេលមួយខែវាយ បណ្ដេញខ្មាំងសត្រូវឈ្លានពាន កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ១៩៧៩។ អតីតយុទ្ធ ជនការពារព្រំដែនទាំងអស់បានអះអាងថា ការប្រយុទ្ធការពារព្រំដែនភាគខាង ជើងនៅខេត្ត Lai Chau គឺជាការប្រយុទ្ធស្វ័យការពារយុត្តិធម៌។ លោក Nguyen Thanh Luan ប្រធានគណៈកម្មការទំនាក់ទំនងអតីតយុទ្ធជនការពារព្រំដែនទីក្រុង Lai Chau បានអោយដឹងថា៖

        “អតីតយុទ្ធជនការពារព្រំដែនភាគច្រើនកាលពីមុននេះបានចូលនិវត្តន៍ហើយ។ ដោយពង្រីកនូវប្រពៃណីនៃកងទ័ពលោកអ៊ុំហូ សមមិត្តជាច្រើនបានចូលរួម បំពេញការងារនៅតំបន់ក្រោយពីចាកចេញពីកងទ័ព។ ថ្ងៃនេះបានជួបជុំគ្នាគឺ បងប្អូនសប្បាយរីករាយនិងមានមោទនៈភាពយ៉ាងខ្លាំងណាស់”។

        ឆ្លងកាត់ពុះពារលើការប្រយុទ្ធចំនួន១៧លើក កងទ័ពនិងប្រជាជន Lai Chau បានកំទេចខ្មាំងសត្រូវឈ្លានពានរាប់ពាន់នាក់ ដែលចាប់បង្ខំអោយពួកវាត្រូវដកចេញពីតំបន់ព្រំដែននៅខេត្ត Lai Chau នាថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ