ខេត្ត Lao Cai ទទួលសញ្ញាល្អពីសកម្មភាពនាំចូល និងនាំចេញក្នុងថ្ងៃចូលឆ្នាំសកល
(VOVWORLD) - នៅថ្ងៃដំបូងនៃឆ្នាំ ២០២៣ ខេត្តជាប់ព្រំដែន Lao Cai បានទទួលសញ្ញាល្អពីសកម្មភាពនាំចូល និងនាំចេញ បើកក្តីសង្ឃឹមអំពីឆ្នាំថ្មី ប្រកបដោយភាពសម្បូររុងរឿង។
ច្រកទ្វារព្រំដែនអន្តរជាតិលេខ២ Kim Thanh ខេត្ត Lao Cai។ (រូបថត៖ Huong Thu/TTXVN)
|
នាថ្ងៃទី ១ ខែមករា ក្រុមហ៊ុននាំចូលនាំចេញ Viet Hieu គឺជាអង្គភាពដំបូងដែល បើកដំណើរការនាំចេញចេកចំនួន ១៥០តោន តាមច្រកទ្វារព្រំដែនអន្តរជាតិ Kim Thanh II ទៅកាន់ទីផ្សារខេត្ត Yunnan (ប្រទេសចិន)។ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសក្នុងការនាំចូល និងនាំចេញទំនិញ ចាប់ពីថ្ងៃដំបូងនៃឆ្នាំថ្មី សាខាគយច្រកទ្វារព្រំដែន Lao Cai និងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ Kim Thanh បានរៀបចំកងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងការនាំចូល និងនាំចេញនៅទីនេះ៕