ខេត្ត Long An និងសហគ្រាសកូរ៉េខាងត្បូង ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការវិនិយោគនិងសាងសង់មណ្ឌលពាណិជ្ជកម្ម-សេវាកម្ម

(VOVWORLD) - នារសៀលថ្ងៃទី២៦ ខែសីហា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An លោក Nguyen Van Ut បានទទួលជួបគណៈប្រតិភូធុរកិច្ចមកពីប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងសាងសង់មណ្ឌលពាណិជ្ជកម្ម-សេវាកម្ម នៅទីក្រុង Long An។

ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An លោក Nguyen Van Ut បានឧទ្ទេសនាមអំពីភូមិសាស្ត្រខេត្ត Long An រចនាសម្ព័ន្ធគមនាគមន៍ ទៅកាន់តំបន់ជិតខាងនៅភាគខាងត្បូង។ តាមនោះ បញ្ជាក់ថា ប្រសិនបើមានសិទ្ធិទទួលបានកិច្ចសហប្រតិបត្តិការវិនិយោគ Long An នឹងបង្កលក្ខខណ្ឌល្អបំផុតសម្រាប់អ្នកវិនិយោគ។

ក្នុងឱកាសនេះ ភាគីទាំង ៤ បានរួមគ្នាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រួមមានៈ មន្ទីរផែនការ និងវិនិយោគខេត្ត Long An, ក្រុមហ៊ុន SAIGONTEL, ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍  STS, និងក្រុមហ៊ុនភាគហ៊ុន MBC Playbe។ គោលដៅនៃកិច្ចសហប្រតិបត្តិការនេះគឺដើម្បីរួមគ្នាជំរុញការអនុវត្តការវិនិយោគ លើគម្រោងអគារពហុគោលបំណងទំនើប និងជឿនលឿននៅទីក្រុង Long An (រួមទាំង៖ មជ្ឈមណ្ឌលផ្សារទំនើប សួនកម្សាន្ត រមណីយដ្ឋាន   ទីលានវាយកូនហ្គោល កន្លែងលេងកម្សាន្តសម្រាប់កុមារ...)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ