ខេត្ត Phu Yen បើកសប្តាហ៍វប្បធម៌និងទេសចរណ៍ ឆ្នាំ ២០១៩

(VOVWORLD) - សប្តាហ៍វប្បធម៌ទេសចរណ៍ Phu Yen ឆ្នាំ ២០១៩ បានបើកនាថ្ងៃទី ៣០ ខែមីនា។ នេះគឺជាសកម្ម ភាពដែលឆ្លើយតបទៅនឹងឆ្នាំទេសចរណ៍ជាតិ  ២០១៩; រំលឹកខួបលើកទី ៤៤ នៃទិវារំដោះខេត្ត Phu Yen (១ មេសា ១៩៧៤- ១ មេសា ២០១៩) និងឆ្ពោះទៅរំលឹកខួបលើកទី ៣០ នៃការបង្កើតឡើងវិញខេត្ត Phu Yen  (១ កក្កដា១៩៨៩ - ១ កក្កដា ២០១៩)។

ខេត្ត Phu Yen បើកសប្តាហ៍វប្បធម៌និងទេសចរណ៍ ឆ្នាំ ២០១៩ - ảnh 1 សប្តាហ៍វប្បធម៌ទេសចរណ៍ Phu Yen ឆ្នាំ ២០១៩ បានធ្វើឡើងរហូតដល់ថ្ងៃទី ៥ ខែមេសាឆ្នាំ ២០១៩ (រូបថតៈ dantri)

ក្នុងក្របខ័ណ្ឌនៃសប្តាហ៍វប្បធម៌ ទេសចរណ៍ខេត្ត Phu Yen ឆ្នាំ២០១៩ នឹងមានសកម្ម ភាពជាច្រើន ដូចជា តាំងពិព័រណ៍ទេសចរណ៍; ម្ហូបអាហារនិងពិព័រណ៍ជំនាញពិសេស រួមទាំងមហោស្រពវប្បធម៍ម្ហូបអាហារ Phu Yen ជាដើម។ ក្នុងនោះ សកម្មភាពលេចធ្លោបំផុតគឺការតាំងពិព័រណ៍ទេសចរណ៍ ម្ហូបអាហារនិងផលិតផលពិសេសរបស់ Phu Yen ដែលមានស្តង់ទំនិញ ចំនួន ១០០ មកពីខេត្តនិងក្រុងចំនួន ១០ ទូទាំងប្រទេស។

ក្នុងអំឡុងពេលប្រព្រឹត្តទៅសប្តាហ៍វប្បធម៌ទេសចរណ៍នេះ អ្នកទេសចរអាចទស្សនា នូវទស្សនីយភាពនិងទេសភាពដ៏ល្បីឈ្មោះរបស់ខេត្ត Phu Yen។

សប្តាហ៍វប្បធម៌ទេសចរណ៍ Phu Yen ឆ្នាំ ២០១៩ បានធ្វើឡើងរហូតដល់ថ្ងៃទី ៥ ខែមេសាឆ្នាំ ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ