ខេត្ត Quang Binh ត្រូវការចក្ខុវិស័យរយៈពេលវែងក្នុងការអភិវឌ្ឍន៍
(VOVWORLD) - បន្តកម្មវិធីការងារនៅខេត្ត Quang Binh នាព្រឹកថ្ងៃទី ១៥ មិថុនា ប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សខេត្ត Quang Binh។
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ Quang Binh ត្រូវតែ ទាញយកបាននូវប្រៀបខ្លាំងពិសេសរៀងៗខ្លួនសម្រាប់ការអភិវឌ្ឍន៍ ដែល ក្នុងនោះចាំបាច់ត្រូវអភិវឌ្ឍវិស័យទេសចរណ៍ទៅជាវិស័យមុខព្រួញនិងសំខាន់។ លោកប្រធានរដ្ឋមានប្រសាសន៍ថា៖
“Quang Binh គឺជា "គ្រាប់ពេជ្រខៀវ" មួយគ្រាប់ ដែលមិនត្រឹមតែមានសមុទ្រខៀវ ប៉ុណ្ណោះទេ ថែមទាំងមានព្រៃខៀវស្រងាត់ បរិស្ថានបៃតងទៀតផង។ ខេត្ត Quang Binh មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋាន កំពង់ផែ មានបេតិកភណ្ឌធម្មជាតិពិភពលោក ហើយមានព្រំដែនទៀតផង។ លក្ខខណ្ឌបែបនេះមិនមែនថា ខេត្តណាក៏មានទេ។ អាស្រ័យហេតុនេះ ខ្ញុំក្រើនរំលឹកខេត្ត Quang Binh ឲ្យត្រូវការចក្ខុវិស័យរយៈពេលវែងក្នុងការអភិវឌ្ឍន៍។ ឧទាហរណ៍៖ ទេសចរណ៍គឺជាបញ្ហាយុទ្ធ សាស្ត្រ។ ខេត្ត Quang Binh ត្រូវអភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ី ទេសចរណ៍ផ្សងព្រេង ទេសចរណ៍កីឡា និងទេសចរណ៍វប្បធម៌ ជាដើម”។
លោកប្រធានក៏បានស្នើឲ្យខេត្តយកចិត្តទុកដាក់ការពារបេតិកភណ្ឌធម្មជាតិពិភពលោក Phong Nha-Ke Bang សម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេស ចរណ៍ ពិនិត្យមើលឲ្យបានហ្មត់ចត់ រៀបចំផែនការមេដើម្បីការពារ និងធ្វើអាជីវកម្មបេតិ កភណ្ឌប្រកបដោយប្រសិទ្ធភាព បម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃមូលដ្ឋាន។
ក្នុងឱកាសអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦៥ ទិវាលោកប្រធាន ហូជីមិញមកបំពេញទស្សនកិច្ចនៅខេត្ត Quang Binh (ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៥៧ - ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២) លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានមកអុជ ធូបនៅផ្នូរនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅ Vung Chua - Dao Yen (ឃុំ Quang Dong ស្រុក Quang Trach ខេត្ត Quang Binh)៕