ខេត្ត Quang Binh ប្រារព្ធពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៦៣ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញ
(VOVWORLD) - នាយប់ថ្ងៃទី ១៣ ខែមិថុនា គណៈកម្មាធិការបក្សខេត្តនិងគណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៣ ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញមកកាន់ខេត្ត Quang Binh (១៦ មិថុនា ១៩៥៧ -១៦ មិថុនា ២០២០)។
ថ្នាក់ដឹកនាំបក្ស រដ្ ឋនិងថ្នាក់ដឹកនាំខេត្ត Quang Binh បានកាត់ខ្សែបូសម្ពោធរូបសំណាកលោកប្រធាន ហូជីមិញជាមួយប្រជាជនខេត្ត Quang Binh |
អញ្ជើញថ្លែងក្នុងពិធី លោក Tran Quoc Vuong សមាជិកប្រចាំការ នៃលេខាធិការដ្ឋាន គណៈ កម្មាធិការមជ្ឈឹមបក្សបានកោតសរសើរនិងទទួលស្គាល់នូវសមិទ្ធិផលដែលបក្ស ភាគនិងប្រជា ជនខេត្ត Quang Binh ទទួលបានក្នុង រយៈពេល ៦៣ ឆ្នាំកន្លងមក។ យ៉ាងណាមិញ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ខេត្ត Quang Binh ចាំបាច់ត្រូវបន្តប្រមូលផ្តុំនិងប្រើប្រាស់ប្រកបដោយមានប្រសិទ្ធភាពរាល់ប្រភពធនធានទាំងអស់សម្រាប់ការវិនិយោគអភិវឌ្ឍន៍។ ជាពិសេស ជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងសេវាកម្ម និងផ្តោតយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យវប្បធម៌និងសង្គម ក៏ដូចជាអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
ក្នុងឱកាសនេះខេត្ត Quang Binh ក៏បានរៀបចំពិធីបើសម្ពោធរូបសំណាកលោកប្រធានហូជី មិញជាមួយប្រជាជនខេត្ត Quang Binh ផងដែរ។ នេះគឺជាសំណង់វប្បធម៌ដែលមានតម្លៃពិសេសនិងមានសារៈសំខាន់ខាងនយោបាយ មិនត្រឹមតែជាការកត់សម្គាល់នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ ថ្ងៃដែលលោកប្រធានហូជីមិញអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្ត Quang Binh ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ សហគមន៍ និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិនៅក្នុងនិន្នាការនៃការធ្វើសមា ហរណកម្មនិងការអភិវឌ្ឍ៕