ខេត្ត Quang Ninh ខិតខំប្រឹងប្រែងកែលម្អសន្ទស្សន៍ PCI
(VOVWORLD) - ក្នុងឆ្នាំ២០១៧និងឆ្នាំ២០១៨ ខេត្ត Quang Ninh ជាតំបន់នាំមុខ គេលើតារាងរៀបចំណាត់ថ្នាក់ សន្ទស្សន៍ស្ដីពីសមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI)។
នារសៀលថ្ងៃទី២២ ខែមេសា ខេត្ត Quang Ninh ភាគខាងជើងវៀតណាម បានរៀបចំកិច្ចប្រជុំដាក់អោយដំណើរការសេចក្ដីសម្រេចចិត្តលេខ០២របស់រដ្ឋាភិបាលស្ដីពីការបន្តអនុវត្តន៍ភារកិច្ចនិងដំណោះស្រាយសំខាន់ៗសំដៅកែលម្អ បរិយាកាសអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិឆ្នាំ២០១៩ ទស្សនៈវិស័យដល់ឆ្នាំ២០២១។
ក្រោយរយៈពេល៥ឆ្នាំអនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល ខេត្ត Quang Ninh សម្រេចបាននូវលទ្ធផលសំខាន់ជាច្រើន ដែលត្រូវបានវាយតម្លៃថា ជាគំរូល្អមួយដោយមានគំនិតផ្ដួចផ្ដើមជាច្រើនស្ដីពីការកែទម្រង់ហើយតភ្ជាប់ការកែលម្អបរិយាកាសអាជីវកម្មទៅនឹងការលើកកំពស់គុណភាពគ្រប់គ្រងនិងប្រតិ បត្តិ”។ ជាពិសេស ក្នុងឆ្នាំ២០១៧និងឆ្នាំ២០១៨ ខេត្ត Quang Ninh ជាតំបន់នាំមុខ គេលើតារាងរៀបចំណាត់ថ្នាក់ សន្ទស្សន៍ស្ដីពីសមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI)។ លោក Nguyen Van Thang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានអោយដឹងថា៖
“មានសន្ទស្សន៍សមាសភាគមួយចំនួនដែលត្រូវកែលម្អថែមទៀត។ ទីមួយ គឺការចំណាយក្រៅផ្លូវការ ទីពីរគឺសេវាកម្មជួយឧបត្ថម្ភសហគ្រាស ហើយទីបី ដែលជាចំណុចខ្សោយមួយរបស់យើងខ្ញុំនោះគឺបទបញ្ញត្តិគតិយុត្តនិងសន្តិសុខ សណ្ដាប់ធ្នាប់។ គោលដៅក្នុងឆ្នាំ២០១៩គឺសន្ទស្សន៍សមាសភាគទាំងអស់ត្រូវ បានលើកកម្រិត ដើម្បីរក្សារឹងមាំសន្ទស្សន៍ PCI ដដែល”៕