ខេត្ត Quang Ninh ត្រៀមស្វាគមន៍គណៈប្រតិភូចូលរួមកីឡាបាល់ទាត់នារី
(VOVWORLD) - កីឡាបាល់ទាត់នារី គឺជាប្រភេទកីឡាផ្លូវការមួយ ក្នុងចំណោមវិញ្ញាសារកីឡាទាំង៧ របស់ស៊ីហ្គេមលើកទី៣១ ដែលខេត្ត Quang Ninh ធ្វើជាម្ចាស់ផ្ទះ។
គណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម ៣១) នៅខេត្ត Quang Ninh បានបង្ហើយការងាររៀបចំមូលដ្ឋានសម្ភារៈបរិក្ខារ កន្លែងប្រកួតកីឡា កន្លែងហ្វឹកហាត់និងកន្លែងទទួលទានអាហាររួចជាស្រេច។ កីឡាបាល់ទាត់នារី គឺជាប្រភេទកីឡាផ្លូវការមួយ ក្នុងចំណោមវិញ្ញាសារកីឡាទាំង៧ របស់ស៊ីហ្គេមលើកទី៣១ ដែលខេត្ត Quang Ninh ធ្វើជាម្ចាស់ផ្ទះ។ សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការរៀបចំការប្រកួតក្នុងតំបន់ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់អ្នកស្ម័គ្រចិត្ត សំដៅជួយដល់ការរៀបចំវគ្គ ប្រកួតនេះ រួមមានៈ ប្រធានក្រុម អ្នកគ្រប់គ្រង អាជ្ញាកណ្តាល និងឃ្លាំមើលអាជ្ញាកណ្តាល អ្នកសម្របសម្រួល ប្រព័ន្ធផ្សព្វផ្សាយ អ្នកទទួលភ្ញៀវ ... នៃវិញ្ញាសារប្រកួតកីឡាបាល់ទាត់នារី នៃស៊ីហ្គេម ៣១៕