ខេត្ត Quang Ninh ទទួលភ្ញៀវទេសចរជាង១៤ម៉ឺននាក់ក្នុងរយៈពេល២ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំសកល

(VOVWORLD) - មុននោះ ខេត្តក៏បានអនុវត្តកម្មវិធីជំរុញទេសចរណ៍ជាច្រើន ដូចជាកម្មវិធីលើកលែងឬបញ្ចុះតម្លៃសំបុត្រទៅទស្សនាឈូងសមុទ្រ Ha Long ភ្នំ Yen Tu ឬសារមន្ទីរ Quang Ninh ផងដែរ។ 
ខេត្ត Quang Ninh ទទួលភ្ញៀវទេសចរជាង១៤ម៉ឺននាក់ក្នុងរយៈពេល២ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំសកល - ảnh 1ភ្ញៀវទេសចរជិះនាវាទៅទស្សនាឈូងសមុទ្រហាឡុង។ (រូបថត៖ TTXVN)

ក្នុងរយៈពេល២ថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំសកល ២០២១ ខេត្ត Quang Ninh បានទទួលភ្ញៀវទេសចរជាង១៤ម៉ឺននាក់មកទស្សនានិងសម្រាកលំហែកាយ ដែលក្នុងនោះ ឈូងសមុទ្រហាឡុងបានទទួលភ្ញៀវទេសចរជិត៥៧០០នាក់។ ក្នុងឱកាសនេះ ខេត្ត Quang Ninh បានរៀបចំព្រឹត្តិការណ៍ស្វាគមន៍ឆ្នាំសកល២០២១យ៉ាងសម្បូរបែប ដែលលេចធ្លោបំផុតគឺការបើកដំណើរការស្តង់ម្ហូបអាហារពេលយប់ជាង៩០ស្តង់នៅសង្កាត់ Bai Chay ឬសកម្មភាពលេងកំសាន្ត “Carnaval សិសិររដូវ” នៅកោះ Tuan Chau។

មុននោះ ខេត្តក៏បានអនុវត្តកម្មវិធីជំរុញទេសចរណ៍ជាច្រើន ដូចជាកម្មវិធីលើកលែងឬបញ្ចុះតម្លៃសំបុត្រទៅទស្សនាឈូងសមុទ្រ Ha Long ភ្នំ Yen Tu ឬសារមន្ទីរ Quang Ninh ផងដែរ។ រាល់សកម្មភាពក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំសកល២០២១នេះ បាននាំមកនូវកម្លាំងរស់ថ្មីសម្រាប់ផ្នែកទេសចរណ៍ខេត្ត Quang Ninh ព្រមទាំងរួមចំណែកក្នុងការផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវសារស្ដីពីឈូងសមុទ្រ Ha Long និងខេត្ត Quang Ninh ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព គួរឲ្យទាក់ទាញនិងរួសរាយរាក់ទាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ