ខេត្ត Quang Ninh ទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិដ៏ធំបំផុត ក្រោយជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - នេះគឺជាក្រុមទេសចរបរទេសដ៏ធំបំផុត មកកាន់ខេត្ត Quang Ninh ក្រោយជំងឺរាតត្បាតកូវីដ ១៩។
ខេត្ត Quang Ninh ទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិដ៏ធំបំផុត ក្រោយជំងឺរាតត្បាតកូវីដ ១៩ - ảnh 1គណៈប្រតិភូជាង ៦០០ នាក់មកពីប្រទេសម៉ាឡេស៊ី នឹងស្នាក់នៅវៀតណាមរយៈពេល ៤ ថ្ងៃ ៣ យប់ ដែលភាគច្រើនស្ថិតនៅខេត្ត Quang Ninh  (រូបថត៖ Vu Mien/VOV)

នាថ្ងៃទី ១៥ ខែវិច្ឆិកា ភ្ញៀវទេសចរម៉ាឡេស៊ីជាង ៦០០ នាក់បានមកដល់ខេត្ត Quang Ninh។ ក្រុមភ្ញៀវទេសចរនេះនឹងស្នាក់នៅរយៈពេល ៤ ថ្ងៃ ៣ យប់នៅប្រទេសវៀតណាម ដែលភាគច្រើននឹងនៅខេត្ត Quang Ninh ដើម្បីទទួលបទពិសោធន៍សេវាកម្ម  និងទស្សនាទេសភាពឆ្នេរសមុទ្រ Ha Long។ នេះគឺជាក្រុមទេសចរបរទេសដ៏ធំបំផុតមកកាន់ខេត្ត Quang Ninh ក្រោយជំងឺរាតត្បាតកូវីដ ១៩។ចាប់តាំងពីដើមឆ្នាំមក ខេត្ត Quang Ninh បានស្វាគមន៍ភ្ញៀវទេសចរជាង ១០ លាននាក់ ជិតឈានដល់គោលដៅនៃចំនួនភ្ញៀវសរុបសម្រាប់ពេញមួយឆ្នាំ។ យោងតាមប្រធានមន្ទីរទេសចរណ៍ Quang Ninh លោក Pham Ngoc Thuy, ខេត្ត Quang Ninh កំពុងស្ថិតនៅចំពោះមុខកាលានុវត្តភាពជាច្រើន នៅពេលទីផ្សារទេសចរណ៍អន្តរជាតិក្នុងឆ្នាំ ២០២៣ បើកទូលាយ។

ខេត្ត Quang Ninh ទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិដ៏ធំបំផុត ក្រោយជំងឺរាតត្បាតកូវីដ ១៩ - ảnh 2លោក Pham Ngoc Thuy ប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh ជូនកម្រងផ្កាជូនគណៈប្រតិភូទេសចរម៉ាឡេស៊ីដែលមកដល់ខេត្ត Quang Ninh នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា (រូបថត៖ Vu Mien/VOV)

“យើងក៏មានគម្រោងជួបធ្វើការជាមួយខេត្តមួយចំនួន ដូចជាសៀមរាប (កម្ពុជា) Luang Prabang (ឡាវ) ឬជប៉ុនក្នុងខែធ្នូ។ ទីផ្សារកម្ពុជាជាកន្លែងតភ្ជាប់ភ្ញៀវអន្តរជាតិមកកាន់អាស៊ីអាគ្នេយ៍ ដូច្នេះយើងនឹងតភ្ជាប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជំរុញការផ្សព្វផ្សាយ ដើម្បីបង្កើតសន្ទុះទាក់ទាញភ្ញៀវទេសចរនៅឆ្នាំ២០២៣”។ នេះបើយោងតាមលោក Pham Ngoc Thuy៕

ប្រតិកម្មទៅវិញ

ផ្សេងៗ