ខេត្ត Quang Ninh ធ្វើជាម្ចាស់ផ្ទះរៀបចំគោលដៅនៃការប្រណាំងទូកក្តោងនៅជុំវិញពិភពលោក

(VOVWORLD) -   នាព្រឹកថ្ងៃទី ៥ ខែសីហា ខេត្ត Quang Ninh និងក្រុមហ៊ុន Clipper Venture បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការចូលរួមប្រណាំងទូកក្តោងជុំវិញពិភពលោកដំណាក់កាល ២០១៩-២០២០ និងធ្វើជាម្ចាស់ផ្ទះ រៀបចំគោលដៅទេសចរណ៍សម្រាប់ឆ្នាំ ២០២១ - ២០២២។ 
ខេត្ត Quang Ninh ធ្វើជាម្ចាស់ផ្ទះរៀបចំគោលដៅនៃការប្រណាំងទូកក្តោងនៅជុំវិញពិភពលោក - ảnh 1 ខេត្ត Quang Ninh ធ្វើជាម្ចាស់ផ្ទះរៀបចំគោលដៅនៃការប្រណាំងទូកក្តោងនៅជុំវិញពិភពលោក (រូបថត៖ baodanang)

នេះគឺជាការប្រណាំងទូកក្តោងមានប្រពៃណីក្នុងរយៈពេលជាង ២០ ឆ្នាំ ដោយមានប្រវែងផ្លូវប្រណាំងឆ្លងកាត់ប្រទេសជិត ២០០ នៅលើពិភពលោក។

យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ចាប់ផ្តើមពីរដូវកាលឆ្នាំ ២០១៩-២០២០ ខេត្ត Quang Ninh បានក្លាយជាដៃគូផ្លូវការនៃការប្រណាំង ហើយការប្រណាំងនឹងមានទូកមួយគ្រឿង និងក្រុមមួយមានឈ្មោះថា“ Ha Long Bay - VietNam” ។ លោក William Ward នាយកប្រតិបត្តិក្រុមហ៊ុន Clipper Ventures បានឲ្យដឹងថា៖

« ការប្រណាំងទូកក្តោងនឹងចាប់ផ្តើមនៅខែកញ្ញាឆ្នាំ ២០១៩  ហើយក្នុងប៉ុន្មានឆ្នាំខាងមុខនេះ យើងខ្ញុំនឹងផ្សព្វផ្សាយពាណិជ្ជសញ្ញានៃឈូរសមុទ្រ Ha Long - វៀតណាមក្នុងកំឡុងពេលប្រណាំងជុំវិញពិភពលោក។ នេះគឺជាទិសដៅទេសចរណ៍ដ៏អស្ចារ្យមួយ ដែលខុសពីទិសដៅផ្សេងទៀតដែលយើងធ្លាប់បានមកដល់។ ខ្ញុំសង្ឃឹមថានេះនឹងជាឱកាសមួយដើម្បីផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតរបស់ប្រទេសវៀតណាមទៅកាន់មិត្តអន្តរជាតិផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ