ខេត្ត Quang Ninh រៀបចំព្រឹត្តិការណ៍ជាង ១០០ ដើម្បីជំរុញតម្រូវការទេសចរណ៍ឆ្នាំ ២០២១
(VOVWORLD) - ខេត្ត Quang Ninh ទើបបានបើកសាកពិសោធន៍នូវសេវាកម្ម និងមណ្ឌលទេសចរណ៍មួយចំនួននៅក្នុងខេត្តឡើងវិញ ចាប់ពីថ្ងៃទី ២ ខែមិនា ដល់ថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០២១។
មហោស្រពនិទាឃរដូវ (រូបថត៖ កាសែតឧស្សាហកម្មនិងពាណិជ្ជកម្ម) |
ទោះយ៉ាងណាក៏ដោយ តាមការរំពឹងទុក នៅដំណាច់ត្រីមាសទី ១ ឆ្នាំ ២០២១ ចំនួន ភ្ញៀវទេសចរ មកដល់ខេត្ត Quang Ninh មិនទាន់កើនឡើងខ្ពស់ឡើយ។ លោកស្រី Nguyen Thuy Yen អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖ “ដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ដូច្នេះ រហូតមកដល់ ពេលនេះ ពលករ ដែលធ្វើការផ្ទាល់លើវិស័យទេសចរណ៍ ចំនួន ៣០% (ប្រមាណ ៧ ៨០០ នាក់ ) បានឈប់ធ្វើការជាផ្លូវការ ។ ទន្ទឹមនឹងនេះ មាន ពលករប្រមាណ ៥០ % បានឈប់ធ្វើការជាបណ្ដោះអាសន្ត ដោយ មិនយកប្រាក់បៀវត្សរ៍ ហើយអាចធ្វើការឡើងវិញ មានពលករចំនួន ២០ % បានឈប់សម្រាកដោយប្ដូរវេនគ្នា។ ដូច្នេះហើយ មន្ទីរទេសចរណ៍ និងស្ថាប័នមានសមត្ថកិច្ចនានានឹង សម្របសម្រួលជាមួយមន្ទីរស្ថាប័ននានា ជាពិសេសគឺផ្នែកកាងារ ផ្នែកធានារ៉ាប់រង និងគ្រឹះស្ថានណ្តុះបណ្តាល ដើម្បីបណ្ដុះបណ្ដាលជួរពលករសម្រាប់សហគ្រាស ដែលរងផលប៉ះពាល់នៃជំងឺរាតត្បាតផងដែរ”។
មន្ទីរទេសចរណ៍ខេត្ត Quang Ninh កំពុងរៀបចំផែនការជំរុញតម្រូវការទេសចរណ៍ដោយមានព្រឹត្តិការណ៍ជាង ១៥០ ដែលបានរៀបចំឡើងនៅក្នុងខេត្ត ដើម្បីឆ្ពោះទៅរកទីផ្សារក្នុងស្រុកមួយចំនួនដូចជាទីក្រុងហាណូយ Hai Phong Da Nang Khanh Hoa និងទីក្រុងហូជីមិញដោយរំពឹងថានឹងជួយខេត្តទទួលភ្ញៀវទេសចរប្រមាណ ១០ លាននាក់នៅឆ្នាំ ២០២១ ផងដែរ៕