ខេត្ត Son La ទទួលបានទំនិញឧបត្ថម្ភគ្រោះទឹកជំនន់របស់អាស៊ាន
(VOVWORLD) - នារសៀលថ្ងៃទី៩ សីហា លោកស្រី Adelina Kamal នាយិការស្ដីទី មជ្ឈមណ្ឌលសម្របសម្រួលតំបន់អាស៊ាន (AHA) បានទៅកាន់ស្រុក Muong La ខេត្ត Son La ភាគខាងជើងវៀតណាម ដើម្បីប្រគល់ទំនិញឧបត្ថម្ភមនុស្សធម៌របស់ អាស៊ានចំពោះប្រជាជនដែលរងការខូចខាតដោយគ្រោះទឹកជំនន់។
ការជញ្ជូនអង្កឧបត្ថម្ភជនរួមជាតិនៅស្រុក Muong La |
(VOVworld) - នារសៀលថ្ងៃទី៩ សីហា លោកស្រី Adelina Kamal នាយិការស្ដីទី មជ្ឈមណ្ឌលសម្របសម្រួលតំបន់អាស៊ាន (AHA) បានទៅកាន់ស្រុក Muong La ខេត្ត Son La ភាគខាងជើង វៀតណាម ដើម្បីប្រគល់ទំនិញឧបត្ថម្ភមនុស្សធម៌របស់ អាស៊ានចំពោះប្រជាជនដែលរងការខូច ខាតដោយគ្រោះទឹកជំនន់។ មជ្ឈមណ្ឌល AHA បានជួយឧបត្ថម្ភស្រុក Muong La ម៉ាស៊ីនភ្លើង ១គ្រឿង ផ្ទះត្រង់១ខ្នង ឧបករណ៍ជួសជុលផ្ទះ១៥០កំប្លេ រួមមានឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។ លោក Nguyen Thanh Cong លេខាគណៈកម្មាធិការបក្សស្រុក Muong La បានឲ្យដឹងថា៖
“យើងខ្ញុំនឹងរៀបចំផ្ដល់ទំនិញទៅកាន់តំបន់ណាដែលត្រូវការទំនិញ។ ដំបូង បង្អស់ ការរៀបចំផ្ទះក្រណាត់និងម៉ាស៊ីនភ្លើងគឺតម្រូវការចាំបាច់បំផុត។ គ្រួសារ ណាដែលមិនទាន់មានផ្ទះស្នាក់នៅ គឺយើងខ្ញុំនឹងរៀបចំឲ្យស្នាក់នៅក្នុងផ្ទះ ក្រណាត់ជាបណ្ដោះអាសន្ន”៕
មជ្ឈមណ្ឌល AHA ក៏បានយកទំនិញឧបត្ថម្ភក្នុងតំលៃ២៣០ពាន់ដុល្លា អាមេរិកចេញពីឃ្លាំងរបស់ខ្លួននៅប្រទេសម៉ាឡេស៊ីដើម្បីជួយឧបត្ថម្ភខេត្ត Son La ខេត្ត Yen Bai និងខេត្ត Nghe An ទៀតផង៕