ខេត្ត Thua Thien Hue ខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរ
(VOVWORLD) - ចាប់ពីដើមឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ ខេត្ត Thua Thien Hue (ភាគកណ្ដាលវៀតណាម) បានបន្តអភិរក្សនិងជួសជូលសំណង់កេរដំណែលប្រវត្តិសាស្ត្រជាច្រើន។
ខេត្ត Thua Thien Hue ខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរ (Đắc Phương/dangcongsan.vn) |
(VOVworld) – ចាប់ពីដើមឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ ខេត្ត Thua Thien Hue (ភាគកណ្ដាលវៀតណាម) បានបន្តអភិរក្សនិងជួសជូលសំណង់កេរដំណែលប្រវត្តិសាស្ត្រជាច្រើន។ មជ្ឈមណ្ឌលអភិរក្សកេរដំណែលរដ្ឋធានីបុរាណ Hue បានរៀបចំឡើងទួរទេសចរណ៍ជាច្រើនដើម្បីធ្វើអាជីវកម្មខ្សែ « Hue - ទីមកដល់មួយរបស់បេតិភ័ណ្ឌចំនួន ៥» ទន្ទឹមនឹងនោះ ខេត្ត Thua Thien Hue ក៏កំពុងប្រមូលផ្តុំទៅលើការលើកកំពស់ website ទេសចរណ៍តាមភាសារអង់គ្លេសនិងភាសារវៀតណាមផងដែរ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩ ខេត្ត Thua Thien Hue បានខិតខំប្រឹងប្រែងទទួលបានភ្ញៀវ ទេសចរចំនួន ៤,៥ ដល់ ៤,៧ លាននាក់ កើនឡើងពី ៨% ដល់ ១០% បើប្រៀបនឹងឆ្នាំ ២០១៨ ក្នុងនោះ ភ្ញៀវទេសចរបរទេសស្រូបយកពី ៤០% ដល់ ៤៥%៕