ខេត្ត Thua Thien Hue ទទួលបានភ្ញៀវទេសចរចំនួន ១ លាន ៥ សែននាក់

(VOVWORLD) - ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០១៧ ខេត្ត Thua Thien Hue ភាគ កណ្ដាលវៀតណាមទទួលបានភ្ញៀវទេសចរចំនួន ១ លាន ៥ សែននាក់ តំលៃប្រាក់ចំណូលពីសកម្មភាពទេសចរណ៍ទទួលបាន ១ ពាន់ ៤០០ ពាន់លានដុល្លាអាមេរិក។ 
ខេត្ត Thua Thien Hue ទទួលបានភ្ញៀវទេសចរចំនួន ១ លាន ៥ សែននាក់  - ảnh 1 ខេត្ត Thua Thien Hue ទទួលបានភ្ញៀវទេសចរចំនួន ១ លាន ៥ សែននាក់ 

(VOVworld) – ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០១៧ ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាមទទួលបានភ្ញៀវទេសចរចំនួន ១ លាន ៥ សែននាក់ តំលៃប្រាក់ចំណូលពីសកម្មភាពទេសចរណ៍ទទួលបាន ១ ពាន់ ៤០០ ពាន់លានដុល្លាអាមេរិក។ ដោយមានល្បឿនកំណើនដូចបច្ចុប្បន្ន ព្យាករណ៍ថា៖ ក្នុងឆរមាសទី ១ ឆ្នាំ ២០១៧ ខេត្ត Thua Thien Hue នឹងទទួលភ្ញៀវទេសចរចំនួន ១ លាន ៧ សែននាក់ កើនឡើង ១,៩% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៦ តំលៃប្រាក់ចំណូលពីទេសចរណ៍ទទួលបាន ១ ពាន់ ៧០០ លានដុល្លាអាមេរិក។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue លោក Nguyen Van Cao បានឲ្យដឹងថា៖ នាពេលខាងមុខ ខេត្តនឹងបញ្ជាណែនាំថ្នាក់ដឹកនាំមន្ទីស្ថាប័ន ពាក់ព័ន្ធនានាយកចិត្តទុកដាក់អភិវឌ្ឍន៍កិច្ចការបរទេសខាងទេសចរណ៍ហើយ សមាគមទេសចរណ៍ខេត្តគប្បីពង្រីកថែមទៀតក្នុងការកំណត់ទិសដៅនិងតភ្ជាប់ សហគ្រាសទេសចរ ប្រព័ន្ធសណ្ឋាគារ ភោជនីយដ្ឋាន ក្នុងសកម្មភាពទេសចរណ៍ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ