ខេត្ត​ Thua Thien Hue និង Vietnam Airlines ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយផលិតផល និងគោលដៅទេសចរណ៍

(VOVWORLD) - នាថ្ងៃទី ១០ ខែមិនា គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue និងអគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម - Vietnam Airlines បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សំដៅបង្កើនការផ្សព្វផ្សាយពីរូបភាពនៃគោលដៅទេសចរណ៍ និងលើកកំពស់ប្រសិទ្ធភាពនៃការវិនិយោគនិងជំរុញវិស័យទេសចរណ៍។
ខេត្ត​ Thua Thien Hue និង Vietnam Airlines ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយផលិតផល និងគោលដៅទេសចរណ៍ - ảnh 1ទិដ្ឋភាពទូទៅនៃពិធីចុះហត្ថលេខា។ (រូបថត៖ VGP/ Nhat Anh)

យោងតាមខ្លឹមសារដែលបានចុះហត្ថលេខានោះ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើខ្លឹមសារសំខាន់ៗចំនួនបួន រួមមាន៖ កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយនិងជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងអាកាសចរណ៍; សម្របសម្រួលក្នុងការស្រាវជ្រាវ បង្កើតផលិតផល និងគោលដៅទេសចរណ៍; រៀបចំព្រឹត្តិការណ៍អប់រំ វប្បធម៌ កីឡា និងទេសចរណ៍ថ្នាក់ជាតិ និងតំបន់; សហការរៀបចំ ចូលរួម និងជួយឧបត្ថម្ភកម្មវិធីការងាររបស់គណៈប្រតិភូខេត្ត Thua Thien Hue ក្នុងការផ្សព្វផ្សាយនិងជំរុញវិស័យទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស ដោយប្រើប្រាស់មជ្យោបាយរបស់ក្រុមហ៊ុន Vietnam Airlines ។ លោក Nguyen Van Phuc អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “នាពេលខាងមុខ មន្ទីរមន្ទីរទេសចរណ៍ខេត្តនឹងក្លាយជាចំណុចស្នូល រួមជាមួយមន្ទីរ ស្ថាប័ន និងមូលដ្ឋានផ្សេងទៀតក្នុងខេត្ត ដើម្បីរៀបចំផែនការលម្អិត និងសកម្មភាពសម្របសម្រួលជាមួយក្រុមហ៊ុន Vietnam Airlines។ ដោយឡែកក្នុងវិស័យទេសចរណ៍ នឹងមានសកម្មភាពមួយចំនួន ទាក់ទងនឹងការជំរុញតម្រូវការ អំពាវនាវឱ្យជំរុញវិនិយោគលើវិស័យទេសចរណ៍ខេត្ត Thua Thien Hue។ Vietnam Airlines ក៏បានចុះហត្ថលេខាអំពីការប្តេជ្ញា ជួយឧបត្ថម្ភ Festival Hue ឆ្នាំ២០២២ ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនផ្លូវការរបស់ពិធីបុណ្យនេះផងដែរ។”

Vietnam Airlines ក៏នឹងស្រាវជ្រាវអំពីការធ្វើអាជីវកម្មជើងហោះហើរប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួល រៀបចំគណៈប្រតិភូនៃសហគ្រាសទេសចរ អ្នកសារព័ត៌មាន ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីធ្វើការស្ទង់មតិ ជួបប្រាស្រ័យគ្នា សហប្រតិបត្តិការ និងចូលរួមក្នុងព្រឹត្តិការណ៍នានា ដែលបានរៀបចំឡើងនៅខេត្ត Thua Thien Hue។ ក្នុងឱកាសនេះដែរ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានអនុវត្តកម្មវិធីសហប្រតិបត្តិការរបស់ខ្លួន ដោយចូលរួមក្នុងការជួយឧបត្ថម្ភ Festival Hue ឆ្នាំ២០២២ ក្នុងនាមជា "ក្រុមហ៊ុនដឹកជញ្ជូនផ្លូវការ"៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ