ខេត្ត Thua Thien Hue បើកការដ្ឋានសាងសង់ស្ថានីយ៍ T2 នៅព្រលានយន្តហោះអន្តរជាតិ Phu Bai

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ធ្នូ អគ្គក្រុមហ៊ុនអាកាសចរណ៍ចវៀតណាម (ACV) បានបើកការដ្ឋានសាងសង់ជាផ្លូវការស្ថានីយ៍ T2 នៅព្រលានយន្តហោះ Phu Bai។
ខេត្ត Thua Thien Hue បើកការដ្ឋានសាងសង់ស្ថានីយ៍ T2 នៅព្រលានយន្តហោះអន្តរជាតិ Phu Bai  - ảnh 1 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh បញ្ជាណែនាំក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ T2 នៅព្រលានយន្តហោះ Phu Bai។ (Vietnamnet)

(VOVworld) – នាព្រឹកថ្ងៃទី ២៩ ធ្នូ អគ្គក្រុមហ៊ុនអាកាសចរណ៍ចវៀតណាម (ACV) បានបើកការដ្ឋានសាងសង់ជាផ្លូវការស្ថានីយ៍ T2 នៅព្រលានយន្តហោះ Phu Bai។ តាមគំរោង ស្ថនីយ៍ T2 នឹងត្រូវបានដាក់ឲ្យដំណើរការចាប់ពីដើមឆ្នាំ ២០២១ ព្រមទាំង រួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសំរាប់ខេត្ត Thua Thien Hue និយាយដោយឡែកនិងតំបន់កណ្ដាលវៀតណាមនិយាយរួម។ បញ្ជាណែនាំក្នុងពិធីបើកការដ្ឋានសាងសង់ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh បានស្នើឲ្យ ខេត្ត Thua Thien Hue និង ACV ត្រួតពិនិត្យបណ្ដាក្រុមហ៊ុនម៉ៅការអនុវត្តសំណងសាងសងដោយសុវត្ថិភាព ប្រកបដោយគុណភាពនិងសម្រេច តាមផែនការ។ ក្នុងព្រឹកថ្ងៃដ៏ដែល ACV ក៏បានរៀបចំឡើងពិធីទទួលអ្នកដំណើរទី ១១៥ លាន ក្នុងឆ្នាំ ២០១៩ នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ