ខេត្ត Thua Thien - Hue បានស្វាគមន៍ភ្ញៀវទេសចររាប់រយនាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០១៩

(VOVWORLD) - ប្រការគួរឲ្យចាប់អារម្មណ៍ គឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៣ នៃបុណ្យតេត (ពោលគឺពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ២០១៩) តំបន់បេតិកភ័ណ្ឌ Hue នឹងបើកដោយឥតគិតថ្លែសម្រាប់បម្រើប្រជាជននិងភ្ញៀវទេសចរដែលជាជនជាតិ វៀតណាម។

 យោងតាមមន្ទីរទេសចរណ៍ខេត្ត Thua Thien - Hue ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិ ឆ្នាំកុរ ឯកស័ក  ២០១៩ (គិតចាប់ពីថ្ងៃទី ៣១ ខែមករាដល់ថ្ងៃទី ១១ ខែកុម្ភៈ ) ចំនួនភ្ញៀវទេសចរដែលមកទស្សនានៅទីក្រុង Hue គ្រោងនឹងទទួលបាន២៣ ម៉ឺននាក់  ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិជាង ៧ ម៉ឺននាក់ កើន ៥% បើប្រៀប ធៀបនឹងឆ្នាំ ២០១៨ ។ ប្រការគួរឲ្យចាប់អារម្មណ៍ គឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៣ នៃបុណ្យ តេត (ពោលគឺពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ២០១៩) តំបន់បេតិកភ័ណ្ឌ Hue នឹងបើកដោយឥតគិតថ្លែសម្រាប់បម្រើប្រជាជននិងភ្ញៀវទេសចរដែលជាជនជាតិវៀតណាម។ នៅទីនេះ មជ្ឈមណ្ឌលអភិរក្សទីក្រុងបុរាណ Hue នឹងរៀបចំសកម្មភាពសប្បាយរីករាយជាច្រើន ដូចជា: ការលេចឡើងនូវពិធីបុណ្យចាស់ ការសម្តែងតន្រ្តី ការតាំងបង្ហាញសិល្បៈតន្ត្រីបរមរាជវាំង ជាដើម។

សូមគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩ ខេត្ត Thua Thien Hue បានខិតខំសម្រេចទទួលឲ្យបានភ្ញៀវទេសចរពី ៤,៥ ទៅ ៤,៧ លាននាក់ទាំងភ្ញៀវជាតិនិងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ