ខេត្ត Thua Thien – Hue អភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងស្ថានភាពធម្មតាថ្មី
(VOVWORLD) - នាថ្ងៃទី ២០ មីនា នៅទីក្រុង Hue គណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue បានរៀបចំសន្និសីទ “ស្តារនិងជំរុញការអភិវឌ្ឍទេសចរណ៍របស់ Thua Thien - Hue ក្នុងស្ថានភាពធម្មតាថ្មី”។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ vov.vn) |
នៅក្នុងសន្និសីទ អង្គភាពអាជីវកម្មសេវាកម្មទេសចរណ៍ទាំងក្នុងនិងក្រៅខេត្តនិងទីភ្នាក់ងារគ្រប់គ្រងខេត្តនិងរដ្ឋ បានពិភាក្សានិងស្នើនូវបញ្ហាដែលទាក់ទងទៅនឹងយន្តការ និង គោលនយោបាយ ដើម្បីជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្ម និងកម្មករក្នុងវិស័យទេសចរណ៍។ ទន្ទឹមជាមួយគ្នានោះ សន្និសីទក៏បានលើកឡើងនូវគំនិតផ្តួចផ្តើម ដំណោះស្រាយនិងទិសដៅសម្រាប់ការស្តារវិស័យទេសចរ ណ៍នៅខេត្ត Thua Thien – Hue ក្នុងស្ថានភាពធម្មតាថ្មី។ សន្និសីទនេះគឺជាឱកាសមួយសម្រាប់ខេត្ត Thua Thien - Hue ក្នុងការផ្សព្វផ្សាយរូបភាពដែលជាគោលដៅប្រកបដោយសុវត្ថិភាព មិត្តភាពនិងទាក់ទាញជាមួយកម្មវិធីជំរុញទេសចរណ៍នៃខេត្ត Thua Thien - Hue ដោយតភ្ជាប់មួយខេត្ត ក្រុងភាគកណ្តាលវៀតណាម ដើម្បីរួមចំណែកលើកកម្ពស់និងស្តារវិស័យទេសចរណ៍របស់វៀតណាមឡើងវិញ៕