ខេត្ត Vinh Phuc កែលំអរបរិយាកាសវិនិយោគ ទទួលបណ្ដាអង្គភាពអាជីវកម្មជប៉ុន

ខេត្ត Vinh Phuc កែលំអរបរិយាកាសវិនិយោគ ទទួលបណ្ដាអង្គភាពអាជីវកម្មជប៉ុន - ảnh 1
ខេត្ត Vinh Phuc កែលំអរបរិយាកាសវិនិយោគ ទទួលបណ្ដាអង្គភាពអាជីវកម្មជប៉ុន

          (VOV)_នាថ្ងៃទី៦ កក្កដា គណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc បានរួម​
សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) ស្ថានទូត​ជប៉ុន
ប្រចាំនៅវៀតណាម រៀបចំជំនួបប្រាស្រ័យ៖ វិនិយោគ អាជីវកម្មរបស់អង្គ​ភាពអាជីវ
កម្មជប៉ុននៅខេត្ត Vinh Phuc។ នៅទីនេះ ប្រធានគណៈ​កម្មាធិការ​ប្រជា​ជនខេត្ត Vinh Phuc លោក Nguyen Van Tri បានអះអាងថា៖ នឹងគាំ​ទ្រ​អង្គភាព​អាជីវកម្មជប៉ុន ហើយ
ខំប្រឹងប្រែង​កែលំអរបរិយាកាសវិនិយោគរបស់ខេត្ត ​បណ្ដុះ​បណ្ដាលប្រភពធនធានម
នុស្សមានថ្វីដៃខ្ពស់ រៀបចំនិងអភិវឌ្ឍន៍តំបន់នគរ សេវាកម្ម ទេសចរណ៍ ដោះស្រាយ
អោយទាន់ពេលវេលារាល់សំណូមពរ និងបែបបទ​រដ្ឋបាលសំរាប់អង្គភាពអាជីវកម្ម វិ
និយោគិនជប៉ុន។ 

          គិតដល់ខែមិថុនាឆ្នាំ២០១៦ ខេត្ត Vinh Phuc បានមានគំរោងការណ៍ចំនួន​២២០មានទុនវិនិយោគពី​បរទេស ដោយមានទឹកប្រាក់ចុះបញ្ជីគឺ៣ពាន់​លាន៤​សែន
ដុល្លារអាមេរិក ដែលក្នុងនោះជប៉ុនមានគំរោងការណ៍ចំនួន២៦ ដោយទុនចុះបញ្ជីចំ
នួន៧៨៦លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ