ខេត្ត Vinh Phuc អំពាវនាវវិនិយោគពីសាធារណះរដ្ឋឆែក

ខេត្ត Vinh Phuc អំពាវនាវវិនិយោគពីសាធារណះរដ្ឋឆែក - ảnh 1
ខេត្ត Vinh Phuc អំពាវនាវវិនិយោគពីសាធារណះរដ្ឋឆែក

          (VOV)_នាថ្ងៃទី១ សីហា នៅទីក្រុង Praha សាធារណរដ្ឋឆែក​ គណៈកម្មាធិ​ការ​ប្រ
ជាជនខេត្ត Vinh Phuc បានរៀបចំសិក្ខាសាលាឧទ្ទេសនាមអំពី​សក្ដានុ​ភាព និងឱ
កាសវិនិយោគនៅខេត្តនេះ។ ថ្នាក់ដឹកនាំខេត្តបានឧទ្ទេសនាម៤២គំរោងការណ៍អំ
ពាវនាវស្វែងរកការវិនិយោគ។ ខេត្តបានសន្យាបង្កលក្ខណះងាយស្រួលបំផុត​សំរាប់
អង្គភាពអាជីវកម្មបរទេស ដែលក្នុងនោះមានអង្គភាពអាជីវកម្មឆែក ​វិនិយោគនិង
ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធិភាពនៅក្នុងតំបន់។ ​ផ្លាស់ប្តូរមតិ​ជាមួយអ្នកយក
ព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅសាធារណរដ្ឋឆែក លោក Nguyen Kim
Khai អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Vinh Phuc  បានអោយដឹងថា៖

“”ដំណើរបំពេញទស្សនកិច្ចលើកនេះនៅសាធារណរដ្ឋឆែក ប្រមូលផ្តុំទៅលើវិស័យសំ
ខាន់មួយចំនួនដែលក្នុងនោះមានវិស័យបច្ចេកវិទ្យាអេឡិកត្រូនិក សុខា​ភិបាល និង
អប់រំ បណ្ដុះបណ្ដាល។​ Vinh Phuc ជាតំបន់ប្រមូលផ្តុំរោងចក្រ​ដំ​ឡើងរថយន្តនិងម៉ូតូ 
បានជាវិស័យឧស្សាហកម្មឧបត្ថម្ភដើរតួនាទីដ៏សែនសំខាន់។​ដូច្នេះយើងខ្ញុំមានគោល
បំណងអំពាវនាវវិនិយោគិនឆែកវិនិយោគក្នុងវិស័យ​ឧស្សាហកម្មឧបត្ថម្ភសំរាប់ផ្នែក
ដំឡើងរថយន្តនិងម៉ូតូ។”

សហគ្រាសឆែកចូលរួមសិក្ខាសាលាលើកនេះបានផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំខេត្ត
Vinh Phuc  និងសហគ្រាសខេត្ត អំពីបញ្ហាមួយចំនួន​ដែលទាក់​ទិន​ដល់​បរិយាកាស
វិនិយោគនៅវៀតណាម។ បញ្ចប់សិក្ខាសាលា សហគ្រាសឆែកនិងខេត្ត Vinh Phuc  
ជួបប្រាស្រ័យស្វែងយល់អំពីតម្រូវការ​ របស់ភាគីទាំងពីរ ​និងពិភាក្សាអំពីការបង្កើតកាណាល់វិនិយោគ នៅក្នុងខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ