ខេត្ត Yen Bai បង្កើនការទាក់ទាញវិនិយោគពីកូរ៉េខាងត្បូង

ខេត្ត Yen Bai បង្កើនការទាក់ទាញវិនិយោគពីកូរ៉េខាងត្បូង - ảnh 1
ខេត្ត Yen Bai បង្កើនការទាក់ទាញវិនិយោគពីកូរ៉េខាងត្បូង

(VOVworld)-នាថ្ងៃទី៦មករា គណៈកម្មាធិការប្រជាជនខេត្ត Yen Bai (ភាគខាង
ជើងវៀតណាម) បានរៀបចំសន្និសីទពន្លឿនវិនិយោគនៅទីក្រុងសេអ៊ូលប្រទេស
 កូរ៉េខាងត្បូងដោយប្រធានបទ “Yen Bai៖ សក្កានុភាពអភិវឌ្ឍន៍និងឱកាសវិនិយោគ”
 ។ សន្និសីទនេះមានការចូលរួមរបស់១៥០អង្គភាពអាជីវកម្មកូរ៉េខាងត្បូងដែលមាន
 បំណងស្វែងរកឱកាសវិនិយោគនៅវៀតណាមនិយាយរួមនិងខេត្ត Yen Bai និយាយ
​ដោយឡែក។

        ថ្លែងមតិក្នុងសន្និសីទ លោកស្រី Pham Thi Thanh Tra លេខាគណៈកម្មាធិការ
 បក្សនិងជាប្រធាន«គណៈកម្មាធិការប្រជាជនខេត្ត Yen Bai បានអះអាងថា ថ្នាក់ដឹក
 នាំខេត្ត Yen Bai សន្យាបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសនិយាយ
 រួមនិងសហគ្រាសនានារបស់កូរ៉េខាងត្បូងនិយាយដោយឡែកក្នុងដំណើការ វិនិ
យោគធ្វើអាជីវកម្មក្នុងតំបន់។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham Huu
Chi បានឲ្យដឹងថា នេះជាសកម្មភាពពន្លឿនវិនិយោគដើមដំបូងនៃតំបន់មួយរបស់
វៀតណាមនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ