ខេត្រ Khanh Hoa រំលឹកខួបអនុស្សរវរីយ៍លើកទី ៤០ នៃទិវារំដោះប្រជុំកោះ Truong Sa
|
ខេត្រ Khanh Hoa រំលឹកខួបអនុស្សរវរីយ៍លើកទី ៤០ នៃទិវារំដោះប្រជុំកោះ Truong Sa (Image: VNA) |
(VOVworld) – ក្នុងប៉ុន្មានថ្ងៃនេះ ខេត្ត Khanh Hoa (ភាគកណ្ដាលវៀតណាម) បានរៀបចំសកម្មភាពរំលឹកខួបអនុស្សរវរីយ៍លើកទី ៤០ នៃទិវារំដោះប្រជុំកោះ
Truong Sa របស់វៀតណាម។ នាថ្ងៃទី ២៤ មេសា នៅក្បែរឈូងសមុទ្រ Nha Trang
អតីតយុទ្ធជនចំនួន ៤ រយនាក់បានរៀបចំជំនួបមុខដើម្បីរំលឹកឡើងវិញពេល
វេលាតស៊ូ រំដោះប្រជុំកោះ Truong Sa។ ក្នុងឱកាសនេះដែរ គណៈកម្មការទាក់ទង
កងទ័ពប្រជុំ កោះ Truong Sa បានប្រគល់ជូនអំណោយសំរាប់បណ្ដាគ្រួសារយុទ្ធ
ជនពលីពិការនិងរៀបចំពិធីរំលឹកវិញ្ញណខ័ណ្ឌកុលបុត្រកុលធីតាកូនៗរបស់
ប្រទេសជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុការពារកោះសមុទ្ររបស់
វៀតណាម។ នាថ្ងៃដ៏ដែល នៅតំបន់ទី ៤ កងទ័ពជើងទឹកវៀតណាមគណៈ
កម្មាធិការសម្ព័ន្ធយុវជនខេត្ត Khanh Hoa បានរៀបចំទិវាយុវជនធ្វើសកម្មភាព
ដើម្បីប្រជុំកោះ Truong Sa ឆ្នាំ ២០១៥៕