ខុទ្ទកាល័យមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ


ខុទ្ទកាល័យមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
ខុទ្ទកាល័យមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ៩ មិថុនា អនុប្រធានរដ្ឋឡាវ លោក Bunnhang
Vonglachit បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូខុសទ្ទកាល័យមជ្ឈឹមបក្ស កម្មុយនិស្តវៀតណាមដឹកនាំដោយអនុប្រធាន លោក Nguyen Van Thanh ដែលកំពុងបំពេញទស្សនកិច្ចការងារនៅឡាវ។ ក្នុងជំនួបសន្ទនានេះ លោក
Bunnhang Vonglachit បានចាត់ទុកថា៖ នាពេលខាងមុខ បក្សកម្មុយនិស្តនៃ
ប្រទេសទាំង ២ ត្រៀមរៀបចំឲ្យមហាសន្និបាតរៀងៗខ្លួន ដោយហេតុនេះ
ខុទ្ទកាល័យបក្សនៃភាគីទាំង ២ គប្បីសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍
អំពីការងារពិគ្រោះយោបល់សំរាប់ការិយាល័យនយោបាយនិងគណៈលេខា
ដែលនឹងរួមចំណែកក្នុងការរៀបចំមហាសន្និបាតនៃបក្សានិមួយៗប្រកប
ដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ