ខុទ្ទកាល័យរដ្ឋាភិបាលនិងគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមចុះហត្ថលេខា លើបទបញ្ញត្តិសហការក្នុងការងារ

(VOVworld) - នារសៀលថ្ងៃទី១៣ មករា នៅរដ្ឋធានីហាណូយបានប្រព្រឹត្តទៅពិធី
ចុះហត្ថលេខាលើបទបញ្ញត្តិសហការការងាររវាងខុទ្ទកាល័យរដ្ឋាភិបាលនិង
គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាម។តាមនោះ ស្ថាប័នទាំង២នេះ សហ
ការអនុវត្តឲ្យបានត្រឹមត្រូវបណ្ដាកម្មវិធី ផែនការ ការងារ ដឹកនាំ បញ្ជាណែនាំ
របស់ស្ថាប័ននិងថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល។

ខុទ្ទកាល័យរដ្ឋាភិបាលនិងគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមចុះហត្ថលេខា លើបទបញ្ញត្តិសហការក្នុងការងារ - ảnh 1
ពិធីចុះហត្ថលេខាលើបទបញ្ញត្តិសហការក្នុងការងាររវាងខុទ្ទកាល័យរដ្ឋាភិបាលនិង
គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម


ខ្លឹមសារសហការមានចរិតលក្ខណៈជាក់ស្ដែង បង្ហាញច្បាស់ពីការទទួលខុស
ត្រូវរបស់ស្ថាប័ននិមួយៗ ធានាប្រសិទ្ធភាព គុណភាព ឆ្លើយតបនឹងតម្រូវការ
ធ្វើសេនាធិការ បម្រើការងារដឹកនាំ បញ្ជាណែនាំ ប្រតិបតិ្តរបស់ស្ថាប័ននិងថ្នាក់
ដឹកនាំបក្ស រដ្ឋាភិបាល។ថ្លែងមតិនៅពិធីនេះ លោក Vuong Dinh Hue ប្រធាន
គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានអះអាងថា នេះគឺជាសកម្មភាពជាក់ស្ដែង បង្កើតរបៀងគត្តិយុត្តដ៏សំខាន់ដើម្បីស្ថាប័នទាំង២អនុវត្តភារកិច្ចប្រតិបតិ្ត ធ្វើ
សេនាធិការ ប្រមូលផ្ដុំបណ្ដាវិស័យសេដ្ឋកិច្ច សង្គមសំរាប់បក្ស រដ្ឋ​ និងរដ្ឋា
ភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ