ខុទ្ទកាល័យរដ្ឋសភាបន្តផ្លាស់ប្ដូរថ្មីសកម្មភាពយ៉ាងខ្លាំងក្លា

(VOVWORLD) - នាថ្ងៃទី៩ ខែមករា នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យរដ្ឋសភាវៀតណាម បានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១៨និងដាក់អោយអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩។
ខុទ្ទកាល័យរដ្ឋសភាបន្តផ្លាស់ប្ដូរថ្មីសកម្មភាពយ៉ាងខ្លាំងក្លា - ảnh 1 សន្និសីទបូកសរុបការងារឆ្នាំ២០១៨និងដាក់អោយអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩របស់ខុទ្ទកាល័យរដ្ឋសភាវៀតណាម


វាយតម្លៃចំពោះគុណភាពសកម្មភាពក្នុងឆ្នាំ២០១៨ ប្រធានរដ្ឋសភាលោក ស្រី Nguyen Thi Kim Ngan បានអះអាងថា ក្នុងឆ្នាំកន្លងទៅ រដ្ឋសភាបានសម្រេច រួចរាល់បរិមាណការងារដ៏ធំធេងណាស់ ហើយទទួលបានលទ្ធផលសំខាន់ៗនៅ ក្នុងសកម្មភាពនីតិបញ្ញាត្តិ ឃ្លាំមើល និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេស ជាតិនិងក្នុងសកម្មភាពកិច្ចការបរទេសទៀតផង។

        ចំពោះភារកិច្ចក្នុងឆ្នាំ២០១៩ លោកស្រីប្រធានរដ្ឋសភាបានស្នើអោយខុទ្ទ កាល័យរដ្ឋសភាបន្តផ្លាស់ប្ដូរថ្មី កែលម្អយ៉ាងខ្លាំងក្លាថែមទៀតនូវការងារសេនា ធិការ បម្រើសកម្មភាពរបស់រដ្ឋសភា។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការអនុវត្តបច្ចេក វិទ្យាព័ត៌មានក្នុងសកម្មភាព និងជំរុញដំណើរការកសាងរដ្ឋសភា អេឡិចត្រូនិក ទៀតផង។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញមាន ប្រសាសន៍ថា៖

        “ចាំបាច់ត្រូវរំលេចវិន័យរដ្ឋបាលក្នុងសកម្មភាពកិច្ចការសាធារណៈ ធ្វើការ ស្រាវជ្រាវ ត្រួតពិនិត្យវិសោធនកម្មនិងអនុវត្តន៍បទបញ្ញាត្តិទាក់ទិននានាដើម្បី អោយសមស្របទៅនឹងគម្រោងវប្បធម៌កិច្ចការសាធារណៈ ដែលទើបនឹងបាន នាយករដ្ឋមន្រ្តីរដ្ឋាភិបាលអនុម័ត។ ក្រៅពីនោះ ថ្នាក់ដឹកនាំម្នាក់ៗ បើទោះបីជានៅ ថ្នាក់ណាក៏ដោយ ប៉ុន្តែត្រូវហាត់ពត់លត់ដំដោយឥតឈប់ឈរ ជំនះពុះពារលើ គុណវិបត្តិរបស់ខ្លួនឯង ដើម្បីធ្វើជាគំរូសម្រាប់ថ្នាក់ក្រោមតម្រាប់តាម ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ