ខឿនសេដ្ឋកិ​ច្ចរបស់សហភាពអឺរ៉ុបកំពុងស្តារឡើងវិញ

ខឿនសេដ្ឋកិ​ច្ចរបស់សហភាពអឺរ៉ុបកំពុងស្តារឡើងវិញ - ảnh 1
សន្ទស្សន៍គ្រប់គ្រងការទិញទំនិញ (PMI) ក្នុង Eurozone ទទួលបានកំរិតខ្ពស់ ក្នុងរយៈពេល ១៨ ខែ កន្លងមក៕ (Image: Vietnamplus)

(VOVworld) – តាមតូរលេខស្ថិតិរបស់ស្ថាប័នស្ថិតិជាតិអង់គ្លេស នាថ្ងៃទី ២៥ កក្កដា
បានឲ្យដឹងថា៖ GDP នៃ​ប្រទេសនេះបានកើនឡើង ០.៦% ក្នុងរយៈពេល  ២ ត្រីមាស
កន្លងមក។ គិតមកដល់ពេលនេះ ខឿនសេដ្ឋកិច្ចរបស់អង់គ្លេសបានស្តារបានពាក់
កណ្ដាលនៃកំរិតថយចុះ ក្នុងវិបត្តិសេដ្ឋកិច្ច-ហិរញ្ញវត្ថុសកល ឆ្នាំ ២០០៨-២០០៩។
ក្នុងពេលនោះ តាមតូរលេខស្ថិតិរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋ កិច្ច Munich (អាល្លឺម៉ង់)
បានវិភាគថា៖ សន្ទស្សន៍ទំនុកទុកចិត្តអាជីវកម្មនៃ ប្រទេសនេះបានកើនឡើងក្នុង ៣
ខែជាបន្តបន្ទាប់។ កាយវិការនេះបានបង្ហាញ ថា៖ បណ្ដាអង្គភាពអាជីវកម្មអាល្លឺម៉ង់
នៅមានសុទិដ្ឋិនិយមចំពោះអនាគត ហើយនាំមកនូវយថាទស្សអភវិឌ្ឍសេដ្ឋកិច្ចក្នុង
តំបន់ចាយប្រាក់អឺរ៉ុប (Eurozone)។ នាថ្ងៃដ៏ដែល សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុធំបំផុត
អេស្ប៉ាញ Bankia បានប្រកាស ទទួលបានផលចំណេញឡើងវិញ។ តាមតូរលេខ
ស្ថិតិនៃអង្គការ Markit Economics បានឲ្យដឹងថា៖ សន្ទស្សន៍គ្រប់គ្រងការទិញទំនិញ
 (PMI) ក្នុង  Eurozone ទទួលបានកំរិតខ្ពស់ ក្នុងរយៈពេល ១៨ ខែ កន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ