ខំប្រឹងប្រែងផ្លាស់ប្តូរថ្មីដើម្បីបំរើតម្រូវការអំពីការថែទាំសុខភាពជូនប្រជាជន
(VOVWORLD) -ក្នុងឆ្នាំ២០១៧ ផ្នែកសុខាភិបាលវៀតណាមបានផ្លាស់ប្តូរថ្មីជាច្រើនដើម្បីលើកកំពស់គុណភាពនៃមូលដ្ឋាសុខាភិបាល ឆ្ពោះទៅការពេញចិត្តរបស់អ្នកជំងឺ។
រដ្ឋមន្ត្រី ក្រសួងសុខាភិបាល លោកស្រី Nguyen Thi Kim Tien |
ក្នុងឆ្នាំ២០១៧ ផ្នែកសុខាភិបាលវៀតណាមបានផ្លាស់ប្តូរថ្មីជាច្រើនដើម្បីលើកកំពស់គុណភាពនៃមូលដ្ឋាសុខា ភិបាល ឆ្ពោះទៅការពេញចិត្តរបស់អ្នកជំងឺ។ ឆ្នាំ២០១៨ ផ្នែកទាំងមូល បន្តអនុវត្តដំណោះស្រាយនានា ដើម្បីលើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺ បង្កើតទំនុកទុកចិត្តសំរាប់ប្រជាជន។ រដ្ឋមន្ត្រី ក្រសួងសុខាភិបាល លោកស្រី Nguyen Thi Kim Tien បានអះអាងដូច្នេះ នៅក្នុងជំនួបប្រាស្រ័យជាមួយមជ្ឈដ្ឋានសារព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៨។ តាមនោះ ផ្នែកសុខាភិបាលបន្តជំរុញខ្លាំង ការវាយតំលៃអំពីគុណភាព និងលើកកំពស់គុណភាពថែមទៀត៕