ខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅបណ្ដាដំបន់


ខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅបណ្ដាដំបន់ - ảnh 1
ខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅបណ្ដាដំបន់ (កាសែត Vinh Long)

        Vovworld-នាព្រឹកថ្ងៃទី២៨មេសា គណៈកម្មាធិការបក្សខេត្ត Vinh Long បាន
រៀបចំពិធីមីទ្ទីងរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាព​ប្រទេស
ជាតិ(ទី៣០មេសា)។ ថ្លែងមតិនៅពិធីមីទ្ទីង ឧបនាយករដ្ឋមន្ត្រីវៀត​ណាម​លោក
Nguyen Xuan Phuc បានវាយតំលៃខ្ពស់សាមគ្គីភាពខំប្រឹងប្រែងតស៊ូឆ្លង​ផុតពីការ
លំបាករបស់ខេត្តក្នុងការផ្សាភ្ជាប់ការឈឺចាប់នៃសង្គ្រាមដើម្បីស្ដារនិងអភិវឌ្ឍន៍
សេដ្ឋកិច្ចកសាងខេត្ត Vinh Long កាន់តែសម្បូរធូធារ។ មុននោះនា​យប់​ថ្ងៃ​ទី២៧
មេសា ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចូលរួមពិធីមីទ្ទីង​រំលឹក​ខួបលើក
ទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ(ទី៣០​មេសា)​នៅទីក្រុង Soc
Trang ខេត្ត Soc Trang ផងដែរ។

        នាយប់ថ្ងៃទី២៧មេសា ខេត្ត Dong Nai បានរៀបចំពិធីរំលឹកខួប​លើកទី​៤០​នៃ
​ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ(ទី៣០មេសា)។ ចូលរួមនិង​ថ្លែងមតិ
នៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត​ណាម​លោក
Nguyen Thien Nhan បានអះអាងថា​ក្នុងអំឡុង៤០ឆ្នាំកន្លងទៅ បក្ស​ភាគរដ្ឋអំណាច
កងទ័ពនិងប្រជាជនខេត្ត Dong Nai ទទួលបានសមិទ្ធិដ៏ធំធេង ជីវភាពរស់នៅខាង
សម្ភារៈនិងស្មារតីរបស់ប្រជាជនមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ ដោយ
លទ្ធផលទាំងនោះ Dong Nai កំពុងឆ្ពោះទៅកសាង​ខេត្ត​ឧស្សាហកម្មនាពេលខាង
មុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ