|
ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh ថ្លែងមតិក្នុងពិធី
(រូបថតៈ http://dangcongsan.vn) |
(VOVworld)- នាយប់ថ្ងៃទី២១សីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀត
ណាម បានរួមផ្សំជាមួយសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមរៀបចំឡើងកម្មវិធី “ជួបប្រាស័្រយមិត្តភាពវៀតណាម-កាណាដា” ក្នុងឱកាសរំលឹក ខួបអនុស្សាវរីយ៌
លើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២១សីហា ឆ្នាំ ១៩៧៣-ទី២១សីហា
ឆ្នាំ២០១៣)។ ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Van Ninh
បានសង្កត់ធ្ងន់ថា ៖
“វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយកា
ណាដា និងគាំទ្រការដែលកាណាដាកាន់តែមានការរួមចំណែកយ៉ាងសកម្ម
ចូលក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះមានអាស៊ីបូព៌ានិងវៀតណាម។ក្នុង
ស្ថានភាពដែល វៀតណាម។ កំពុងធ្វើសមារណកម្មអន្តរជាតិយ៉ាងទូលំទូ
លាយ យើងខ្ញុំចាត់ទុកថា នេះជាឱកាសដើម្បីប្រទេសទាំងពីរបន្តជម្រុញ ទំនាក់ទំនងទ្វេភាគីឡើងកម្រិតថ្មីជាក់ស្តែងប្រកបដោយប្រសិទ្ធភាពនិងសក្តិ
សមជាមួយសុក្តានុភាពដ៏ធំធេងរបស់ប្រទេសទាំងពីផងដែរ"។
រីឯភាគីកាណាដា ឯកអគ្គរដ្ឋទូតកាណាដា ប្រចំានៅវៀតណាម លោកស្រី
Deborath Chatsis បានអះអាងថា វៀតណាមនិងកាណាដាមានទំនាក់ទំនងយ៉ាង
ជិតស្និទ្ធលើគ្រប់វិស័យ ក្នុងនោះមានសេដ្ឋកិច្ចពាណិជ្ជកម្ម និង វិនិយោគជាដើម៕