ខែមនុស្សធម៌ឆ្នាំ ២០២២​៖ អនុវត្តន៍​សកម្មភាពកំពូល

(VOVWORLD) - ខែមនុស្សធម៌ឆ្នាំ ២០២២ នឹងត្រូវបានអនុវត្តនៅក្នុងខែឧសភាខាងមុខ ជាមួយនឹងសកម្មភាពកំពូលក្នុងការជួយឧបត្ថម្ភប្រជាជនដែលមានស្ថានភាពលំបាក ចាប់ពីថ្ងៃទី ៨-១៩ ខែឧសភា។
ខែមនុស្សធម៌ឆ្នាំ ២០២២​៖ អនុវត្តន៍​សកម្មភាពកំពូល - ảnh 1លោកស្រី Bui Thi Hoa ប្រធានកាកបាទក្រហមវៀតណាម។ (រូបថត៖ VOV)

ក្នុងសន្និសីទសារព័ត៌មានមួយដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ ខែមេសា នៅទីក្រុងហាណូយ កាកបាទក្រហមវៀតណាមបានចាត់ទុកថា៖ ខែមនុស្សធម៌ឆ្នាំ ២០២២ ក្រោមប្រធានបទ “តភ្ជាប់សហគមន៍ - រីកសាយភាយសកម្មភាពសប្បុរសធម៌” រួមមានសកម្មភាពសំខាន់ៗជាច្រើនដើម្បីគាំទ្រ និងជួយឧបត្ថម្ភប្រជាជនដែលមានស្ថានភាពលំបាកលំបិន។ ជាពិសេសសកម្មភាពដំបូងគេគឺពិធីបំផុសខែមនុស្សធម៌ឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមេសា នៅខេត្ត Thua Thien Hue ដើម្បីអបអរសាទរទិវាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើនឆ្ពោះទៅសហគមន៍។ លោកស្រី Bui Thi Hoa ប្រធានកាកបាទក្រហមវៀតណាមបានមានប្រសាសន៍ថា៖ “គោលដៅនៃខែមនុស្សធម៌ឆ្នាំនេះ គឺថាសមាគមទាំងមូលខិតខំប្រឹងប្រែងប្រមូលធនធានឲ្យបាន ៤០០ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភប្រជាជនប្រមាណ ១ លាននាក់ដែលមានស្ថានភាពលំបាកលំបិន។ យើងខ្ញុំសង្ឃឹមថា សកម្មភាពមនុស្សធម៌របស់យើង នឹងឆ្ពោះទៅគោលដៅយុទ្ធសាស្ត្រនៃប្រទេសជាតិក្នុងការការពារបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយស្មារតីនេះនឹងរីកសាយភាយទៅកាន់សមាជិកសង្គមម្នាក់ៗ។”

ក្នុងពិធីបំផុសខែមនុស្សធម៌ឆ្នាំនេះ កាកបាទក្រហមវៀតណាមនឹងដាក់ចេញកម្មវិធីសំខាន់ៗចំនួនពីរ ដែលត្រូវបានអនុវត្តក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គឺកម្មវិធី៖ “សុវត្ថិភាពសម្រាប់អ្នកនេសាទក្រីក្រ ឬជួបការលំបាក” និង “អាហារូបត្ថម្ភសម្រាប់កុមារក្រីក្រ និងពិការ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ