ខ្យល់ព្យុះ Nari បក់បោកក្នុងតំបន់ភាគកណ្ដាលវៀតណាម

ខ្យល់ព្យុះ Nari បក់បោកក្នុងតំបន់ភាគកណ្ដាលវៀតណាម - ảnh 1
ខ្យល់ព្យុះ Nari បានបក់បោកក្នុងតំបន់ទីក្រុង Da Nang – ខេត្ត Quang Nam ភាគកណ្ដាល វៀតណាម។ កំលាំងខ្យល់ខ្លាំងបំផុតកំរិតទី ១០ (ពី ៨៩ ដល់ ១០២ km/ម៉ោង់)។
(Image: VOV Online)

(VOVworld) – តាមមជ្ឈមណ្ឌលព្យាការណ៍ឧតុនិយមជលសាស្ត្រមជ្ឈឹមវៀតណាម
បានឲ្យដឹងថា៖ នាម៉ោង ៦ ព្រឹកថ្ងៃទី ១៥ តុលា ខ្យល់ព្យុះ Nari បានបក់បោកក្នុង
តំបន់ទីក្រុង Da Nang – ខេត្ត Quang Nam ភាគកណ្ដាល វៀតណាម។ កំលាំងខ្យល់
ខ្លាំងបំផុតកំរិតទី ១០ (ពី ៨៩ ដល់ ១០២ km/ម៉ោង់)។ អនុប្រធានគណៈកម្មាធិការ
ប្រជាជនទីក្រុង Da Nang លោក Phung Tan Viet បានឲ្យដឹងថា៖ ខ្យល់ព្យុះទី ១១ នេះបានធ្វើឲ្យមនុស្សចំនួន ៥ នាក់រងរបួសនិង ប្រព័ន្ធអគ្គិសនីត្រូវបានកាត់ផ្តាច់
ក្នុងតំបន់ជាច្រើន។ ផ្ទះនិងតំបន់ resort នៅឆ្នេ សមុទ្រទីក្រុង Hoi An ខេត្ត Quang
Nam ត្រូវខូចខាត។ ប្រព័ន្ធចរាចរណ៍ត្រូវបាន ផ្អាក។ តាមការព្យាការណ៍ថា៖ ក្នុង
រយៈពេល ២៤ ម៉ោងខាងមុខ ខ្យល់ព្យុះ Nari នឹងបក់បោកនៅខាងលិចវៀតណាម
និងជះឥទ្ធិពលដល់តំបន់ប៉ែកខាងត្បូងឈូងសមុទ្រ Bac Bo ជាពិសេស ពីខេត្ត
Quang Tri ដល់ខេត្ត Binh Dinh (រួមមានកោះ Ly Son និងកោះ Con Co) ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ