ខែយុវជនឆ្នាំ២០១៤៖ មានសកម្មភាពជាក់ស្តែងនិងផុលផុសជាច្រើន

(VOVworld)-ដើម្បីជួយជ្រោមជ្រែងចលនា “ខ្ញុំស្រឡាញ់ហាណូយ” និងឆ្នាំយុវជន
ស្មគ្រចិត្ត២០១៤ នាព្រឹកថ្ងៃទី២៣មិនានៅទីក្រុងហាណូយ សម្ព័ន្ធយុវជនទីក្រុង ហាណូយបានរៀបចំកម្មវិធីសិល្បៈតាមដងវិថីលើកទី២ឆ្នាំ២០១៤។ ដោយ គោលដៅទាក់ទាញយុវជនដែលបានសាកល្បងនិងលេងល្បែងតាមរយៈបណ្តា
សកម្មភាពកំសាន្ត លេង patin លេងបាល់សិល្បៈ។ល។ កម្មវិធីនេះបាន ទាក់ទាញ
ការចូលរួមរបស់យុវជនជាច្រើន។ បង Tran Anh Tuan លេខារង សម្ព័ន្ធយុវជន
ទីក្រុងហាណូយ និងជាប្រធានគណៈចាត់តាំងកម្មវិធីនេះឲ្យដឹងថា៖

        "យើងខ្ញុំមានការសប្បាយដោយសារឆ្នាំនេះ មានបេសកជនប្រឡងជាង
៥០០នាក់ចូលរួម។យើងនឹងរួមគ្នាបង្កើតឡើងរូបគំនូចំរុះ ព័ណ៌១អំពីសិល្បៈ
តាមដងវិថីនៅទីនេះ។ សង្ឃឹមថា មិត្តចូលរួមទាំងអស់នឹងមានការពេញចិត្ត នេះក៏ជាទីលានលេងកំសាន្តសម្រាប់យុវវ័យរដ្ឋធានី និងធ្វើ ឲ្យសិល្បៈតាម
ដងវិថីកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ"។

ខែយុវជនឆ្នាំ២០១៤៖ មានសកម្មភាពជាក់ស្តែងនិងផុលផុសជាច្រើន - ảnh 1
សកម្មភាពសំដៅជួយជ្រោមជ្រែងទិវាបុណ្យយុវជន
(រូបថតៈdoanthanhnien.vn)

        សមាជិកសម្ព័ន្ធយុវជនរបស់ទីក្រុងហូជីមិញជាង១ពាន់នាក់បានចូលរួមពីធី
បើក ទិវាបុណ្យយុវជនវៀតណាម២០១៤ ដោយសម្ព័ន្ធយុវជនកុម្មុយនិស្តហូជី មិញរៀបចំឡើងនាថ្ងៃទី២៣មិនា។ ទិវាបុណ្យនេះ រួមមានរាល់សកម្មភាពជាក់
ស្តែង ដោយផ្សារភ្ជាប់ជាមួយខែយុវជន សំដៅរួមចំណែកក្នុងការលើកកំពស់ មនសិការរបស់សមាជិកសម្ព័ន្ធយុវជន ក្នុងការកសាងទីក្រុងអរិយធម៌ ទំនើប។

        ក្រោមប្រធានបទ “យុវវ័យ Quang Ngai ស្មគ្រចិត្តដើម្បីជីវភាព រស់នៅសហ
គមន៍ រួមដៃកសាងជនបទថ្មី អរិយធម៌នគរ” បណ្តាសម្ព័ន្ធយុវជនគ្រប់ ថ្នាក់នៅខេត្ត
Quang Ngai បានរៀបចំសកម្មភាពស្មគ្រចិត្តជាច្រើនសំដៅជួយ ជ្រោមជ្រែងខែ
យុវជន២០១៤នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ