ខ្សែភាពយន្ត “ប្រពន្ធទី៣” ទទួលបានពានរង្វាន់នៅមហោស្រពភាពយន្ត អន្តរជាតិគែរ
(VOVWORLD) - ខ្សែភាពយន្តដោយចំណងជើងថា “ប្រពន្ធទី៣” របស់អ្នកដឹកនាំរឿងវៀត ណាមលោកស្រី Nguyen Phuong Anh ទើបនឹងទទួលបានពានរង្វាន់ “ការរួម ចំណែកសិល្បៈដ៏ឆ្នើមបំផុត” នៅមហោស្រពភាពយន្តអន្តរជាតិគេរ លើកទី៤០។
កញ្ញា Nguyen Phuong Anh ដើរតួរអង្គ May ដែលជាប្រពន្ធទី៣ក្នុងខ្សែភាពយន្ត |
“ប្រពន្ធទី៣” ជាខ្សែភាពយន្តមួយក្នុងចំណោមខ្សែភាពយន្តឆ្នើមបំផុតទាំង ១៤ខ្សែដែលចូលក្នុងវគ្គផ្ដាច់ព្រ័ត្រផ្នែកខ្សែភាពយន្តអន្តរជាតិ នៅមហោស្រពភាព យន្តលើកនេះ។ ខ្សែភាពយន្តដែលត្រូវបានដាក់ក្នុងកាលៈទេសៈនៃសង្គមវៀត ណាមកាលពីសតវត្សទី១៩នេះ បានឆ្លុះបញ្ចាំងអំពីការតស៊ូខាងក្នុងរបស់កុមារី មានអាយុ១៤ឆ្នាំម្នាក់ ដែលត្រូវបង្ខិតបង្ខំអោយក្លាយទៅជាប្រពន្ធទី៣របស់បុរស ម្នាក់ដែលមានអាយុចាស់ជាងនាងច្រើនឆ្នាំ។
មហោស្រពភាពយន្តអន្តរជាតិ គែរ លើកទី៤០ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៩ វិច្ឆិកា ដោយមានការចូលរួមរបស់ខ្សែភាពយន្តជាង១៦០ខ្សែ មកពីប្រទេសចំនួន៥៩។ នេះត្រូវបានចាត់ទុកថា ជាមហោស្រពភាពយន្តមួយ ក្នុងចំណោមមហោស្រពភាពយន្តធំនិងមានកិត្យានុភាពបំផុតលើពិភពលោក៕