ខ្សែភាពយន្ត “Kong: កោះលលាដ៍ក្បាល”បំបែកឯកទគ្គកម្មប្រាក់ចំណូលក្នុងថ្ងៃបញ្ជាំងដំបូងនៅវៀតណាម

ខ្សែភាពយន្ត “Kong: កោះលលាដ៍ក្បាល”បំបែកឯកទគ្គកម្មប្រាក់ចំណូលក្នុងថ្ងៃបញ្ជាំងដំបូងនៅវៀតណាម - ảnh 1
ខ្សែភាពយន្ត “Kong: កោះលលាដ៍ក្បាល”បំបែកឯកទគ្គកម្មប្រាក់ចំណូលក្នុងថ្ងៃបញ្ជាំង ដំបូងនៅវៀតណាម

(VOVworld)-ក្រុមហ៊ុន CJ CGV វៀតណាម ជាអង្គភាពចេញផ្សាយខ្សែភាពយន្ត
 “Kong: កោះលលាដ៍ក្បាល”នៅវៀតណាមបានឲ្យដឹងថា ក្រោយរយៈពេល១ថ្ងៃ
បញ្ចាំងនោះ ខ្សែភាពយន្តនេះទទួលបានប្រាក់ចំណូលជាង១៨,២ពាន់លានដុង
 បំបែកឯកទគ្គកម្មអំពីប្រាក់ចំណូលទទួលបានពីការលក់សំបុត្រនៅវៀតណាម។
 ខ្សែ ភាពយន្ត “Kong: កោះលលាដ៍ក្បាល” បានថតនៅវៀតណាមនេះ គឺបំបែក
ឯកទគ្គ កម្មទាំងអស់តាំងពីមុនមកនិងក្លាយទៅជាខ្សែភាពយន្តមួយទទួលបាន
ប្រាក់ចំណូល ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របញ្ចាំងខ្សែភាពយន្តនៅវៀតណាម។
សាច់រឿងនេះ បាន បញ្ចាំងឡើងវិញ ដំណើរការវិលត្រឡប់មកផ្ទះក្នុងភាពអាថ៍
កំបាំងនិងគ្រោះថ្នាក់ របស់ King Kong  ព្រមទាំងបញ្ចាំងនូវដំណើរផ្សងព្រេងរបស់
ក្រុមអ្នកស្រាវជ្រាវ លើ កោះរហោស្ថាននៅប៉ាស៊ីហ្វិក។ ខ្សែភាពយន្តនេះបានថត
នៅវៀតណាមភាគច្រើន នៅខេត្ត Ninh Binh, Quang Bình និង Ha Long ។ ជាមួយ
នឹងឈុតថតគួរឲ្យចាប់ អារម្មណ៍នោះ ខ្សែភាពយន្តនេះត្រូវបានចាត់ទុកជាឱកាស
សម្រាប់ឧទ្ទេសនាមរូប ភាពទឹកដីវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ រួមចំណែក
អភិវឌ្ឍន៍ផ្នែកទេសចរណ៍ របស់វៀតណាម៕

'>

ប្រតិកម្មទៅវិញ

ផ្សេងៗ