គៀងគរកម្លាំងយុវវ័យក្នុងការអភិវឌ្ឍប្រទសជាតិ

(VOVWORLD) - ជានិស្សិតម្នាក់ដែលកំពុងសិក្សាឆ្នាំចុងក្រោយនៅវិទ្យាស្ថានធនាគារ ហើយចូល ជាបក្ខជនបាន២ឆ្នាំហើយ លោក Do Ngoc Dang ចាត់ទុកថា បក្សកុម្មុយនិស្តវៀត ណាមបានដាក់ចេញទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមនានា ដែលក្នុងនោះផ្ដោតសំខាន់ ទៅលើការអភិវឌ្ឍប្រភពធនធានមនុស្ស ជាពិសេសគឺធនធានមនុស្សគុណភាពខ្ពស់។ 

ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារនៃសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្ត វៀតណាមនោះ គឺការពង្រីកកត្តាមនុស្សជាអតិបរមា ក្នុងនោះ មនុស្សជាមជ្ឈភាព ជាកម្មវត្ថុ ជាប្រភពធនធានចម្បងនិងគោលដៅនៃការអភិវឌ្ឍ។ ដើម្បីនាំប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍថ្មីមួយ ជួរយុវជនត្រូវពង្រីកឆន្ទៈ សាមគ្គីភាព សមត្ថភាពស្វ័យសិក្សារៀនសូត្រនិងច្នៃប្រឌិត។
ជានិស្សិតម្នាក់ដែលកំពុងសិក្សាឆ្នាំចុងក្រោយនៅវិទ្យាស្ថានធនាគារ ហើយចូល ជាបក្ខជនបាន២ឆ្នាំហើយ លោក Do Ngoc Dang ចាត់ទុកថា បក្សកុម្មុយនិស្តវៀត ណាមបានដាក់ចេញទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមនានា ដែលក្នុងនោះផ្ដោតសំខាន់ ទៅលើការអភិវឌ្ឍប្រភពធនធានមនុស្ស ជាពិសេសគឺធនធានមនុស្សគុណភាពខ្ពស់។ លោកបានបន្ថែមទៀតថា៖ “គោលជំហររបស់បក្សនិងរដ្ឋ គឺផ្ដោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍប្រភព ធនធានមនុស្សវ័យក្មេង និងធនធានមនុស្សថ្មី។ ខ្ញុំសង្ឃឹមថា បក្ស រដ្ឋ បន្តមានគោល នយោបាយជាច្រើនថែមទៀតស្ដីពីការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សគុណភាពខ្ពស់នៅតាមសាកលវិទ្យាល័យ ហើយបណ្ដុះបណ្ដាលបន្ថែមអំពីទិសដៅសិក្សាស្រាវ ជ្រាវនិងចាប់ផ្ដើមអាជីវកម្មសម្រាប់យុវជន។ ទន្ទឹមនឹងនោះ ណែនាំអំពីកម្មវិធីអប់រំថ្នាក់ ឧត្តមសិក្សាថ្មីៗ ដើម្បីតាមទាន់និន្នាការថ្មីលើពិភពលោក ដូចជានិន្នាការបច្ចេកវិទ្យា ៤.០ និងស្មារតីត្រៀមខ្លួនជាស្រេចចាប់ផ្ដើមអាជីវកម្មតាំងពីពេលនៅជានិស្សិតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ