គណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo ទទួលវត្ថុតាងពីគ្រួសារអតីតទាហានអាមេរិក

គណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo ទទួលវត្ថុតាងពីគ្រួសារអតីតទាហានអាមេរិក - ảnh 1
គណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo ទទួលវត្ថុតាងពីគ្រួសារអតីតទាហានអាមេរិក

(VOVworld)-នាថ្ងៃទី១៥សីហា គណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែលពន្ធនាគារ Hoa
 Lo បាន ទទួលនូវវត្ថុតាងមួយចំនួនដោយគ្រួសារអតីតទាហានអាមេរិក Walter
Eugene Winber ប្រ គល់ជូន។​ លោក Thomas Eugene Wiber ដែលត្រូវជាកូនប្រុស
របស់អតីតទាហានអាមរិក  Walter Eugene Winber បានប្រគល់ជូនគណៈកម្មការ
គ្របគ្រងពន្ធនាគារ Hoa Lo នូវវត្ថុតាង ដូចជា សំបុត្ររបស់ឪពុកលោកផ្ញើរពីវៀត
ណាមឲ្យលោក Thomasនិងម្តាយ ខ្សែអាត់សម្លេង បទសម្ភាសលោក Walter Eugene
 Winber  និងវត្ថុមួយចំនួនទៀត។ លោក Thomas បានចែករំលែកថា បន្ទាប់ពីមក
ទស្សនាវៀតណាមច្រើនលើកមក លោក បានសម្រេចចិត្តប្រគល់ វត្ថុតាងទាំងអស់
នេះជូនពន្ធនាគារ Hoa Lo ក្នុងបំណងរួមចំណែក បញ្ជាក់សារដែលជាអារម្មណ៍
របស់ឪពុកលោក អំពីគោលនយោបាយមនុស្សធម៌របស់រដ្ឋា ភិបាលវៀតណាម
ចំពោះឈ្លើយសឹកអាមេរិកក្នុងអំឡុងពេលពួគគេត្រូវឃុំខ្លួននៅពន្ធនាគារ Hoa Lo ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ