គណៈកម្មការទទួលបន្ទុកភាគពាយព្យ លាតត្រដាងអនុវត្តភារកិច្ចសំរាប់៦ខែចុងឆ្នាំ២០១៤
|
គណៈកម្មការទទួលបន្ទុកភាគពាយព្យ លាតត្រដាងអនុវត្តភារកិច្ចសំរាប់៦ខែចុងឆ្នាំ២០១៤(VOV) |
(VOV)_នាព្រឹកថ្ងៃទី១៤ កក្កដា នៅរដ្ឋធានីហាណូយ សមាជិកការិយាល័យ
នយោបាយ និងជាឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធាន
គណៈកម្មការទទួលបន្ទុកភាគពាយព្យ បានធ្វើអធិបតីសន្និសីទ Online បូកសរុបការ ងារ៦ខែដើមឆ្នាំ និងលាតត្រដាងអនុវត្តភារកិច្ចសំរាប់៦ខែចុងឆ្នាំ២០១៤ ។ ក្នុង៦ខែ កន្លងទៅ ខឿនសេដ្ឋកិច្ចនៅតំបន់ខេត្តចំនួន១២របស់ភាគពាយព្យនៅបន្តអភិវឌ្ឍន៍ ដោយលកបឿនកំណើនជាង៨% ការប្រមូលថវិការដ្ឋមាន៩លានលានដុង កើន ១៥%បើប្រៀងនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ថ្លែងមតិនៅទីនេះ លោក Truong
Van Cu អនុប្រធាន គណៈកម្មការទទួលបន្ទុកភាគពាយព្យទទួលបន្ទុកភាគពាយ ព្យបានអោយដឹងថា៖
“ ក្នុងប៉ុន្មានចុងឆ្នាំ២០១៤ គណៈកម្មការទទួលបន្ទុកភាគពាយព្យ ទទួលបន្ទុក ភាគពាយព្យបន្តបង្កើនការបញ្ជាណែនាំដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ ជំរុញខ្លាំង ការងារគ្រប់គ្រងរដ្ឋអំពីកិច្ចការពារប្រទេសនិងសន្តិសុខនៅក្នុងតំបន់។”
ថ្លែងមតិសន្និដ្ឋានសន្និសីទ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើគ្រប់ តំបន់នៅក្នុងតំបន់ពាយព្យត្រូវជំរុញខ្លាំការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងធានាសន្តិសុខ ការពារប្រទេសជាតិផងដែរ៕