គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) របស់ EP បានឆ្លងកាត់នូវអនុសាសន៍ផ្តល់សច្ចារប័នលើ EVFTA និង EVIPA

(VOVWORLD) -  នាថ្ងៃទី ២១ ខែមករា នៅទីក្រុង ប្រ៊ុច សែល (ប៊ែលហ្សិក) គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) របស់សភាអឺរ៉ុប (EP) បានអនុម័តនូវអនុសាសន៍ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងកាំពារវិនិយោគ (IPA) រវាងវៀតណាម និងសហភាពអឺរ៉ុប (EU)។ ដោយមានសម្លេងគាំទ្រចំនួន ២៩ សំឡេងនោះ INTA បានឯកភាពជាឯកច្ឆ័ន្ទ ឆ្លងកាតើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម (EVFTA)។

គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) របស់ EP បានឆ្លងកាត់នូវអនុសាសន៍ផ្តល់សច្ចារប័នលើ EVFTA និង EVIPA - ảnh 1 រូបថតៈ TTXVN

ទន្ទឹមជាមួយគ្នានេះ INTA ក៏បានអនុម័តលើកិច្ចព្រមព្រៀងកាំពារវិនិយោគអឺរ៉ុប - វៀតណាម (EVIPA) ដោយទទួលបានសំឡេងគាំទ្រចំនួន ២៦។ EVFTA រួមមាន ១៧ ជំពូក; ២ ពិធីសារ និងភ្ជាប់ជាមួយអនុស្សា រណៈនៃការយោគយល់គ្នាមួយចំនួនស្តីពីពាណិជ្ជកម្មទំនិញនិងសេវាកម្មវិនិ យោគ ការប្រកួតប្រជែង សហគ្រាសគ្រប់គ្រងដោយរដ្ឋ និងកម្មសិទ្ធិបញ្ញា ជាដើម។ ទាក់ទងនឹងពន្ធគយ នៅពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន សហភាពអឺរ៉ុបនឹងលុបចោលពន្ធនាំចូលជិត ៨៦ ភាគរយនៃបន្ទាត់ពន្ធគយ ហើយជាង ៩៩% នៃបន្ទាត់ពន្ធគយនឹងត្រូវបានដកចេញ បន្ទាប់ពី ៧ ឆ្នាំក្រោយ។ ចំណែកឯ EVIPA ក៏រួមបញ្ចូលផងដែរ នូវបទប្បញ្ញត្តិទំនើបស្តីពីកិច្ចការពារការវិនិយោគ ដែលអនុញ្ញាតឱ្យមានការអនុវត្ត តាមរយៈប្រព័ន្ធតុលាការវិនិ យោគថ្មី ខណៈពេលដែលនៅតែធានាថា រដ្ឋាភិបាលទាំងសងខាង មានសិទ្ធិសម្របសម្រួលផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ជាងនេះទៅទៀត EVFTA នឹងលុបបំបាត់របាំងមិនមែនពន្ធ ស្របតាមស្តង់ដារអន្តរជាតិ។ នេះគឺជាកិច្ចព្រមព្រៀងដំបូងដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ប្រការនេះបានសរបញ្ជាក់អោយឃើញថា EU បានត្រៀមជាស្រេច បន្តមាគ៌ាពាណិជ្ជកម្មសេរីនិងបើកចំហ ហើយប្រឆាំងនឹងការគាំពារនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ