គណៈកម្មការមជ្ឈឹមទទួលបន្ទុកការងារបង្ការប្រឆាំងអំពើពុករលួយជួបធ្វើការជា មួយថ្នាក់ដឹកនាំខេត្ត Lang Son
(VOVWORLD) - ខេត្ត Lang Son ត្រូវបន្តគួបផ្សំការងារបង្ការប្រឆាំងអំពើពុករលួយជាមួយការ រឹតបន្តឹងវិន័យរដ្ឋបាល ព្រមទាំងរំលេចចេញតួនាទីរបស់អ្នកដឹកនាំក្នុងការងារ បង្ការប្រឆាំងអំពើពុករលួយផងដែរ។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV) |
នេះជាសំណូមពររបស់លោក Uong Chu Luu អនុប្រធានរដ្ឋសភាវៀតណាម អនុប្រធានគណៈ កម្មការមជ្ឈឹមទទួលបន្ទុក ការងារបង្ការប្រឆាំងអំពើពុករលួយ នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មការ អចិន្ត្រៃនៃគណៈកម្មាធិការបក្សខេត្ត Lang Son កាលពីរសៀលថ្ងៃទី២៩ ខែ កញ្ញា។
ថ្លែងនៅក្នុងជំនួបនេះ លោក Uong Chu Luu បានវាយតំលៃខ្ពស់ចំពោះ ការដឹកនាំរបស់គណៈ កម្មាធិការបក្សខេត្ត Lang Son ក្នុងការអនុវត្តការបញ្ជា ណែនាំរបស់មជ្ឈឹមស្ដីពីការងារបង្ការប្រឆាំងអំពើពុករលួយ។ លោក Uong Chu Luu បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Lang Son បន្តពង្រីកនូវសមិទ្ធផលនានាដែល ទទួលបាននាពេលកន្លងទៅ ព្រមទាំងមិនទុកឲ្យការងារបង្ការប្រឆាំងអំពើពុក រលួយប៉ះពាល់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ផងដែរ៕