គណៈកម្មការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទៅសាកសួរសុខទុក្ខប្រជាជនរងគ្រោះដោយទឹកជំនន់នៅភាគខាងជើងវៀតណាម
(VOVWORLD) - គ្រោះទឹកជំនន់កើតឡើងភ្លាមៗ និងគ្រោះបាក់ដី ដែលបានបង្កឡើងដោយភ្លៀងធ្លាក់ យ៉ាងខ្លំាង នៅក្នុងតំបន់ភ្នំស្ថិតនៅភាគខាងជើងបានបណ្តាលឲ្យមនុស្សចំនួន២៥នាក់បាត់បង់ជីវិតនិងបាត់ខ្លួន ៧នាក់ទៀតរងរបួស។
ខ្សែផ្លូវជាតិ 4D Lai Chau-Lao Cai ដែលឆ្លងកាត់ភូមិ Chu Va 12 ឃុំ Son Binh ស្រុក Tam Duong ត្រូវរងការខូតខាតយ៉ាងខ្លាំង (រូបថតៈ Quy Trung/TTXVN)
|
យោងតាមរបាយការណ៍របស់អចិន្ត្រៃយ៍គណៈបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកកិច្ចការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយជម្មជាតិបានឲ្យដឹងថា គិតរហូតដល់ថ្ងៃទី២៥មិថ្នា គ្រោះទឹកជំនន់កើតឡើងភ្លាមៗ និងគ្រោះបាក់ដី ដែលបានបង្កឡើងដោយភ្លៀងធ្លាក់យ៉ាង ខ្លំាង នៅក្នុងតំបន់ភ្នំស្ថិតនៅភាគខាងជើងបានបណ្តាលឲ្យមនុស្សចំនួន២៥នាក់បាត់បង់ជីវិតនិងបាត់ខ្លួន៧នាក់ទៀតរងរបួស។ មិនត្រឹមតែប៉ុណ្ណោះ ផ្ទះរាប់រងខ្នង ស្រូវរាប់រយហិកតា ត្រូវរងការខូចខាតយ៉ាងខ្លាំងដែរ។
ចំពោះមុខស្ថានភាពនោះ នាថ្ងៃទី២៥មិថុនា គណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបានផ្ញើរសារទូរលេខដល់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មការប្រជាជន គណៈកម្មការរណសិរ្សមាតុភូមិវៀតណាម រួមទាំងក្រុមគ្រួសារដែលរងការខូចខាតដោយទឹកជំនន់ តាមខេត្តមួយចំនួនភាគខាងជើងវៀតណាមក្នុងនោះរួមមានខេត្ត Lai Chau ខេត្ត Ha Giang ខេត្ត Yen Bai និងខេត្ត Lao Cai ជាដើម។ គណៈកម្មការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមក៏បានស្នើឲ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មការរណសិរ្សមាតុភូមិវៀតណាមតាមខេត្ត Lai Chau, Ha Giang, Yen Bai និង Lao Cai រួមសហការជាមួយរដ្ឋអំណាចនិងបញ្ជាការដ្ឋានទទួលបន្ទុកទប់ស្កាត់គ្រោះធម្មជាតិរបស់ខេត្ត ធ្វើស្ថិតិចំពោះការខូច ខាតទាំងមនុស្សនិងទ្រព្យសម្បត្តិ សំដៅរាយការណ៍ជូនគណៈកម្មការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមដើម្បីចាត់វិធានជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការ ខូចខាតផងដែរ៕