គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា​អាមេរិក​ណែនាំ​អំពី​សេចក្ដីសម្រេចចិត្ត​គាំទ្រកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន

(VOVWORLD) - សេចក្ដីសម្រេចចិត្តនេះក៏បានគាំទ្រការខិតខំប្រឹងប្រែងរបស់ដៃគូនានា និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងអាស៊ាន។
គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា​អាមេរិក​ណែនាំ​អំពី​សេចក្ដីសម្រេចចិត្ត​គាំទ្រកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន - ảnh 1រូបថត៖ Getty

កាលពីថ្ងៃទី ៥ ខែឧសភា សមាជិកព្រឹទ្ធសភាអាមេរិកបានណែនាំទៅគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកនូវសេចក្ដីសម្រេចចិត្តថ្មី ដោយអបអរសារទរកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដែលនឹងប្រព្រឹត្តិទៅនាសប្តាហ៍ខាងមុខ ព្រមទាំងអំពាវនាវដល់ភាគីទាំងពីរបន្ត កិច្ចសហប្រតិបត្តិការសំដៅជំរុញផលប្រយោជន៍រួម។ ខ្លឹមសារនៃសេចក្ដីសម្រេចចិត្តនេះបានអបអរសាទរតំណាងបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលបានចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដែលត្រូវបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនជាលើកដំបូង ព្រមទាំងអះអាងសារជាថ្មីនូវសារៈសំខាន់ក្នុងការចូលរួមខឿនសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជួយអាស៊ានដោះស្រាយបញ្ហាលើសមុទ្រអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះដែនសមុទ្រក្នុងតំបន់ បញ្ឈប់សកម្មភាពដែលអាចប៉ះពាល់ដល់ស្ថិរភាព ធ្វើឱ្យជម្លោះស្មុគស្មាញ មិនធ្វើយោធូបនីកម្មកោះនានាជាដើម។ សេចក្ដីសម្រេចចិត្តនេះក៏បានគាំទ្រការខិតខំប្រឹងប្រែងរបស់ដៃគូនានា និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងអាស៊ាន ដើម្បីលើកកម្ពស់សមត្ថភាពនៅលើសមុទ្រ ធានាសេរីភាពនាវាចរណ៍ និងគាំទ្រភាពជាដៃគូមេគង្គសហរដ្ឋអាមេរិក។ សេចក្ដីសម្រេចចិត្តនេះក៏បានអំពាវនាវឱ្យប្រទេសនានាគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងប្រឆាំងជម្លោះនយោបាយ និងការប្រើប្រាស់សង្រ្គាមក្នុងការដោះស្រាយជម្លោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ