គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមសន្យាបង្កើនកិច្ច សហប្រតិបត្តិការ

(VOVWORLD) - នាថ្ងៃទី ៣ សីហា នៅទីក្រុងវៀងច័ន្ទរបស់ឡាវ សន្និសីតលើកទី ៦ គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភារបស់កម្ពុជា-ឡាវ-វៀតណាមស្តីអំពីការ បង្កើនតួនាទីឃ្លាំមើលរបស់រដ្ឋសភាចំពោះបណ្ដាការផ្តើមគំនិតសហប្រតិបត្តិការ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) បានបិទបញ្ចប់ដោយ សេចក្តីថ្លែងការណ៍រួម។
 
គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមសន្យាបង្កើនកិច្ច សហប្រតិបត្តិការ  - ảnh 1 គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការ 

នាថ្ងៃទី ៣ សីហា នៅទីក្រុងវៀងច័ន្ទរបស់ឡាវ សន្និសីតលើកទី ៦ គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភារបស់កម្ពុជា-ឡាវ-វៀតណាមស្តីអំពីការ បង្កើនតួនាទីឃ្លាំមើលរបស់រដ្ឋសភាចំពោះបណ្ដាការផ្តើមគំនិតសហប្រតិបត្តិការ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) បានបិទបញ្ចប់ដោយ សេចក្តីថ្លែងការណ៍រួម។ ក្នុងនោះ សង្កត់ធ្ងន់ទៅថា៖ គណៈកម្មាធិការកិច្ចការបរ ទេសនៃប្រទេសទាំងបីនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធសំដៅបង្កើនតួនាទី របស់រដ្ឋសភាក្នុងការអនុវត្តកិច្ចព្រមព្រៀងនិងការផ្តើមគំនិតអភិវឌ្ឍន៍ដែលរដ្ឋាភិបាលនៃប្រទេសទាំងបីបានចុះហត្ថលេខាដោយឈរលើទំនាក់ទំនងមិត្តភាពប្រពៃណីសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងបី។ ក្នុងរយៈពេល ២ ថ្ងៃធ្វើការ (ចាប់ពីថ្ងៃទី ២ ដល់ទី ៣ សីហា) អង្គសន្និសីទបានពិភាក្សាគោលនយោ បាយនិងច្បាប់ទាក់ទិនដល់បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ អាពាហ៍ពិពាហ៍ខុស ច្បាប់នៃប្រជាពលរដ្ឋក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ក៏ដូចជា ការជំរុញសន្តិភាព សន្តិសុខនិងអភិវឌ្ឍន៍ក្នុងតំបន់។ អង្គសន្និសីទនានាក៏បានផ្តោតសំខាន់ទៅលើ ការប្រើប្រាស់និងគ្រប់គ្រងនិរន្តរភាពប្រភពទឹកទន្លេមេគង្គ រួមជាមួយគ្នានោះគឺ ជាការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុផងដែរ៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ