គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនិងឡាវបង្កើន កិច្ចសហប្រតិបត្តិការ

គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនិងឡាវបង្កើន កិច្ចសហប្រតិបត្តិការ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជន បដិវត្ត
ឡាវ គណៈប្រតិភូនៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកម្មុយនិស្ត វៀតណាម
ដឹកនាំដោយលោក Mai The Duong អនុប្រធានអចិន្ត្រៃយ៌ គណៈ កម្មាធិការត្រួតពិនិត្យ
មជ្ឈឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឡាវចាប់ ពីថ្ងៃទី៩ដល់ថ្ងៃទី១៣
កញ្ញា។ នាថ្ងៃទី៩កញ្ញា នៅរដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូ វៀតណាមបានជួបសន្ទនា
ជាមួយគណៈប្រតិភូ គណៈកម្មាធិការត្រួតពិនិត្យ មជ្ឈឹមបក្សប្រជាជនបដិវត្តឡាវ។
នៅទីនេះ ភាគីទាំងពីរបានឯកភាពបង្កើន កិច្ច សហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធ
លើវិស័យមួយចំនួន ក្នុងនោះមានការ បង្កាប្រឆាំងអំពើពុករលួយជាដើម។ ភាគីទាំងពីរបានយល់ព្រមជម្រុញកិច្ចសហ ប្រតិបត្តិការរវាងគណៈកម្មាធិការ
ទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាព រួមចំណែក ពូនជ្រុំទំនាក់ទំនងពិសេសវៀតណាម ឡាវអភិវឌ្ឍន៌រឹងមាំពីមួយថ្ងៃទៅមួយ​ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ