គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យចាប់ផ្ដើមអនុវត្តភារកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំ

(VOVworld) - ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥ តំបន់ពាយ័ព្យទទួលបានលទ្ធផល
សំខាន់ជាច្រើនលើគ្រប់វិស័យ។ល្បឿនកំណើន GDP លើភូមិភាគទទួលបានជិត
៨%។សកម្មភាពពន្លឿនការវិនិយោគក្នុងតំបន់ពាយ័ព្យត្រូវបានអនុវត្តប្រកបដោយ
ប្រសិទ្ធិភាព។សកម្មភាព វប្បធម៌សង្គមត្រូវបានរៀបចំជាប្រចាំ​ ការងារអប់រំ ថែទាំ
សុខភាពសំរាប់ប្រជាជន ត្រូវបានយកចិត្តទុកដាក់។ស្ថានភាពជនជាតិ ជំនឿសាស
នា សន្តិសុខនយោបាយនិងសណ្ដាប់ធ្នាប់សង្គមសុទ្ធតែស្ថិរភាព អធិបតេយ្យភាព
ព្រំដែនត្រូវបាន រក្សារឹងមាំ។នេះជាលទ្ធផលដែលត្រូវបានគណៈកម្មាធិការទទួល
បន្ទុកតំបន់ ពាយ័ព្យប្រកាសនៅសន្និសីទបូកសរុបការងារឆមាសទី១និងលាតត្រ
ដាងអនុវត្តភារកិច្ចឆមាសទី២ឆ្នាំ២០១៥ ដែលបានប្រពឹត្តទៅនាថ្ងៃទី៩ កក្កដា។
ថ្លែងមតិ នៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការទទួលបន្ទុក
តំបន់ពាយ័ព្យលោក Nguyen Xuan Phuc បានលើកច្បាស់ថា៖
គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យចាប់ផ្ដើមអនុវត្តភារកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំ - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ធ្វើអធិបតីសន្និសីទនេះ (រូបថត៖VTV)

“ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ត្រូវដាក់ជូនរដ្ឋាភិបាលនូវគោលនយោបាយ
ជាក់លាក់១ដើម្បីដោះស្រាយជីវភាពរស់នៅសំរាប់ប្រជាពលរដ្ឋនៅតំបន់វារីអគ្គី
សនី។បន្ទាប់នោះគឺបញ្ហាសុវត្ថិភាពអាងទឹកទំនប់វារីអគ្គីសនី”។

ក្នុងរយៈពេល៦ខែចុងឆ្នាំ លោក Nguyen Xuan Phuc បានស្នើរឲ្យគណៈកម្មាធិ ការទទួលបន្ទុកតំបន់ពាយ័ព្យដាក់ចេញដំណោះ ស្រាយកាត់បន្ថយភាពក្រីក្រ ជួយឧបត្ថម្ភបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំរាប់ជនរួមជាតិនៅក្នុងតំបន់និងបង្កើន
ការងារធានាសន្តិសុខការពារជាតិនៅ ប៉ែកពាយ័ព្យនៃប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ