គណៈកម្មាធិការបក្សក្រុងហាណូយបានបញ្ចប់វគ្គពិនិត្យតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹម

គណៈកម្មាធិការបក្សក្រុងហាណូយបានបញ្ចប់វគ្គពិនិត្យតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹម - ảnh 1
គណៈកម្មាធិការបក្សក្រុងហាណូយបានសំរេចការពិនិត្យតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹម
លើកទី៤នីតិកាលទី១១តាមសំណូមពរដែលបានដាក់ចេញ


       VOV-គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សក្រុងហាណូយបាន
​សំរេច​ការ​ពិនិត្យតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១
“បញ្ហា​បន្ទាន់មួយ​ចំនួនអំពីការកសាងបក្សនាបច្ចុប្បន្ន” តាមសំណូមពរដែល
បាន​ដាក់​ចេញ។ នេះជាការ​វាយតំលៃរបស់សមាជិកការិយាល័យនយោបាយ
លេខាបក្ស​ទីក្រុង​ហាណូយ Pham Quang Nghi នៅសន្និសីទពិនិត្យសមូហភាព
និងបុគ្គល​តាមសេចក្តីសំរេចចិត្ត​មជ្ឈឹម​លើក​ទី៤របស់គណៈកម្មាធិការអចិន្ត្រៃយ៍
គណៈ​កម្មាធិការបក្សក្រុងហាណូយ​នាថ្ងៃទី​១៣កញ្ញា។ គណៈកម្មាធិការ
អចិន្ត្រៃយ៍​គណៈ​កម្មាធិការបក្សក្រុងហាណូយបានកំណត់​ការពិនិត្យត្រូវបាន អនុវត្តយ៉ាងហ្មត់ចត់ក្ដាប់ជាប់ស្លឹមសារចំនួន៣របស់សេចក្តីសំរេច​ចិត្ត។ គណៈ
កម្មាធិការអចិន្ត្រៃយ៍​គណៈកម្មាធិការបក្សក្រុងហាណូយបានឯកភាព​អនុវត្ត​ព្រមៗ
គ្នាក្រុមដំណោះ​ស្រាយសំខាន់ចំនួន៥រួមមានបន្តផ្លាស់ប្តូរថ្មីលើកកំពស់គុណភាព​
ការងារ​នយោបាយសតិអារម្មណ៍ជំរុញ រៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោក
​ប្រធាន​ហូជីមិញ។ អនុវត្តយ៉ាងខ្លាំងក្លាដំណើស្រាយសំដៅកសាងជួរកម្មាភិបាល
បក្ខជន​មុន​បង្អស់គឺកម្មាភិបាលថ្នាក់ដឹកនាំគ្រប់គ្រងគ្រប់ជាន់ថ្នាក់មានរិទ្ធនុភាព​
នយោបាយ​រឹងមាំ​ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ