គណកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាវៀតណាមប្រជុំអំពីច្បាប់ប្រឡងប្រណាំង ស្ងើចសរសើរ
|
លោកស្រី Truong Thi Mai ប្រធានគណកម្មាធិការបណ្ដាបញ្ហាសង្គម នៃរដ្ឋសភាវៀតណាម (http://www.tienphong.vn) |
(VOV)_នាព្រឹកថ្ងៃទី ២៩ កញ្ញា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)គណ កម្មាធិការបណ្ដាបញ្ហាសង្គម របស់រដ្ឋសភាវៀតណាម បានរៀបចំកិច្ចប្រជុំ អធិប្បាយអំ ពីការអនុវត្ត គោលនយោបាយ ច្បាប់ ចំពោះការប្រឡង ប្រណាំង និងស្ងើចសរសើរ។ កិច្ចប្រជុំលើកនេះត្រូវបានប្រព្រឹត្តិទៅ ដើម្បី ប្រមូលយកមតិ ត្រៀមរៀបចំអោយដំណើ
ការ ពិនិត្យមើលឡើងវិញ គំរោងច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់ ប្រឡង ប្រណាំង និងស្ងើចសរសើរ។ ថ្លែងមតិនៅទីនេះ លោកស្រី Truong Thi
Mai ប្រធានគណកម្មាធិការបណ្ដាបញ្ហាសង្គម នៃរដ្ឋសភាវៀតណាម បានអោយដឹងថា៖
“គំរោងច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ ប្រឡង ប្រណាំង
និងស្ងើចសរសើរ នឹងដាក់ជូនរដ្ឋសភា ផ្តល់មតិ នៅសម័យប្រជុំនាខែឧសភា ឆ្នាំ២០១៣ តាមគំរោង នឹងត្រូវបានអនុម័ត នៅសម័យប្រជុំខែតុលា ឆ្នាំ ២០១៣។ ផ្អែកទៅលើមូល
ដ្ឋាន វាយតំលៃ អំពីសភាពការណ៍ប្រឡង ប្រណាំង និងស្ងើចសរសើរ បណ្ដាការងាយ ស្រួល ការពើបប្រទះក្នុងដំណើការ ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន សំ
ដៅដោះស្រាយនិងបង្កលក្ខណះ ដល់ការងារ ប្រឡង ប្រណាំង ស្ងើចសរសើរ ទទួលបានប្រសិទ្ធភាពជាង ពីមួយថ្ងៃទៅមួយថ្ងៃ៕”